កម្ពស់​ទឹក​ទន្លេ​ចំនួន​២​នៅ​កម្ពុជា ឡើង​ដល់​កម្រិត​ឲ្យ​ប្រុង​ប្រយ័ត្ន​ហើយ!

  • 2018-08-01 02:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក​ជំនន់​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ទឹក​ទន្លេ​មេគង្គ-ស្ទឹងត្រែង និង​ទឹក​ទន្លេ​បាសាក់-​កោះខែល បាន​ហក់​ឡើង​លើស​កម្រិត​កម្ពស់​ឲ្យ​ប្រុង​ប្រយ័ត្ន​ហើយ។

គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៨ ទឹក​ទន្លេ​មេគង្គ​-ស្ទឹងត្រែង មាន​កម្ពស់ ១០,៩៣​ម៉ែត្រ (កម្រិត​ឲ្យ​ប្រុង​ប្រយ័ត្ន ១០,៧​ម៉ែត្រ) ឯ​ទឹក​ទន្លេ​បាសាក់-កោះ​ខែល មាន​កម្ពស់ ៧,៤៦​ម៉ែត្រ (កម្រិត​ឲ្យ​ប្រុង​ប្រយ័ត្ន ៧,៤​ម៉ែត្រ)។

តំបន់​មួយ​ដែល​លិច​នៅ​ខេត្ត​ស្ទឹងត្រែង/ រូបភាព៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម
សម្រាប់​ការ​ព្យាករ​រយៈ​ពេល​៣​ថ្ងៃ​បន្ទាប់​នៃ​កម្ពស់​ទឹក​ទន្លេ​ទាំង​២ មាន​ដូច​ខាង​ក្រោម៖

១. ទន្លេ​មេគង្គ-ស្ទឹងត្រែង

កម្ពស់​ទឹក ១០,៨៥​ម៉ែត្រ នៅ​ថ្ងៃ​ទី​២ សីហា ២០១៨ កម្ពស់​ទឹក ១០,៧៣​ម៉ែត្រ នៅ​ថ្ងៃ​ទី​៣ សីហា ២០១៨ កម្ពស់​ទឹក ១០,៦​ម៉ែត្រ នៅ​ថ្ងៃ​ទី​៤ សីហា ២០១៨

២. ទន្លេ​បាសាក់-កោះខែល

  • កម្ពស់​ទឹក ៧,៥៣​ម៉ែត្រ នៅ​ថ្ងៃ​ទី​២ សីហា ២០១៨
  • កម្ពស់​ទឹក ៧,៥៩​ម៉ែត្រ នៅ​ថ្ងៃ​ទី​៣ សីហា ២០១៨
  • កម្ពស់​ទឹក ៧,៦៣​ម៉ែត្រ នៅ​ថ្ងៃ​ទី​៤ សីហា ២០១៨៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;