សិង្ហបុរី​ប្រកាស​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​សម្រាប់​កាត់​បន្ថយ​គម្លាត​ការ​អភិវឌ្ឍ​អាស៊ាន

  • 2018-08-02 06:16:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ពន្លឿន​សមាហរណកម្ម​សេដ្ឋកិច្ច និង​ការ​បញ្ចូល​បច្ចេកវិទ្យា​នៅ​ក្នុង​តំបន់ ប្រទេស​សិង្ហបុរី​នឹង​ពង្រឹង​ការ​គាំទ្រ​របស់​ខ្លួន សម្រាប់​គំនិត​ផ្ដួចផ្ដើម​មួយ ក្នុង​គោល​បំណង​កាត់​បន្ថយ​កម្លាត​ការ​អភិវឌ្ឍ​ក្នុង​ចំណោម​សមាជិក​អាស៊ាន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក លី សៀនឡុង នាយករដ្ឋមន្រ្តី​សិង្ហបុរី នៅ​ថ្ងៃ​ទី២ ខែ​សីហា ២០១៨​នេះ។

លោក លី សៀនឡុង នាយករដ្ឋមន្រ្តី​សិង្ហបុរី
ក្នុង​នោះ មជ្ឈមណ្ឌល​នៃ​គំនិត​ផ្ដួចផ្ដើម​សម្រាប់​សមាហរណកម្ម​អាស៊ាន​ចំនួន៣ នៅ​ក្នុង​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ នឹង​ត្រូវ​ធ្វើការ​អភិវឌ្ឍ​ទៅ​រក​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​សិង្ហបុរី ដែល​នឹង​មាន​ការ​ពង្រីក​ទំហំ​ជំនួយ​បច្ចេកទេស និង​បែបបទ​ថ្មី សម្រាប់​ការ​កសាង​សមត្ថភាព។

លោក លី បាន​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបទេស​អាស៊ាន លើក​ទី៥១ ថា "សិង្ហបុរី​សង្ឃឹម​ថា នឹង​ចែក​រំលែក​បទពិសោធន៍​នានា​របស់​យើង ហើយ​ជាមួយ​គ្នា​នេះ យើង​នឹង​រៀន​ពី​ប្រទេស​ជិត​ខាង និង​ដៃគូ​របស់​យើង"។

លោក​បន្ថែម​ថា ភាគ​ចាំបាច់​ដើម្បី​បន្ដ​ពង្រឹង​ស្ថាបត្យកម្ម​តំបន់ ដែល​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​អាស៊ាន​ជាច្រើន ដូចជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បាន​បម្រើ​តំបន់​នេះ​យ៉ាង​ល្អ​ប្រសើរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;