អាជ្ញាធរព្រមានចំពោះផែនការធ្វើយុទ្ធនាការ "ស្នាមមេដៃមួយដើម្បីកោះត្រល់" របស់បក្សខ្មែរក្រោក
- 2018-08-02 08:06:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរព្រមានចំពោះផែនការធ្វើយុទ្ធនាការ "ស្នាមមេដៃមួយដើម្បីកោះត្រល់" របស់បក្សខ្មែរក្រោក
ចន្លោះមិនឃើញ
អាជ្ញាធរបានព្រមានថា ការធ្វើយុទ្ធនាការ "ស្នាមមេដៃមួយដើម្បីកោះត្រល់" របស់គណបក្សខ្មែរក្រោកនាពេលខាងមុខនេះ នឹងត្រូវប្រឈមចំពោះមុខច្បាប់ ប្រសិនបើមិនមានច្បាប់អនុញ្ញាតទេនោះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ [ខ្លីៗ] នាព្រឹកថ្ងៃទី២សីហាថា ការធ្វើអ្វីក៏ដោយ គឺត្រូវមានលិខិតស្នើសុំទៅអាជ្ញាធរឲ្យបានត្រឹមត្រូវ។
សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ គណបក្សខ្មែរក្រោក បានប្រកាសថា ខ្លួននឹងចាប់ផ្តើមធ្វើយុទ្ធនាការ "ស្នាមមេដៃមួយដើម្បីកោះត្រល់" នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។ តាមរយៈយុទ្ធនាការនេះ គណបក្សនឹងប្រមូលស្នាមមេដៃរបស់ពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ដើម្បីអនុវត្តយន្តការថ្នាក់ជាតិជំហានទី១ ក្នុងការរៀបចំញត្តិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសមត្ថកិច្ចមោឃភាពរាល់ការអនុម័តទាំងឡាយណាដែលផ្ទុយនឹងគោលការណ៍ រក្សាការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដោយយោងតាមមាត្រា ៩២ នៃរដ្ឋធម្មនុញ្ញ។ ចំណែកជំហានបន្ទាប់ គណបក្សនេះ នឹងប្រើប្រាស់យន្តការអន្តរជាតិនៅតុលាការ ICJ ក្នុងការប្តឹងទាមទារយកកោះត្រល់ពីវៀតណាម មកវិញ៕