នគរបាលប្រឆាំងបទល្មើស​បច្ចេកវិទ្យា​ ព្រមាន​ពីការ​បោកប្រាស់​ញឹកញាប់​១នៅ​លើ Facebook

  • 2018-08-04 01:25:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (ACCD) នៃ​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ក្លែងបន្លំ​របស់​ក្រុម Hacker ជា​ទម្រង់​តំណ​ភ្ជាប់ (Link) ដែល​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ចូល​ទៅ​ផ្លាស់ប្ដូរ​អ៊ីមែល និង​លេង​សម្ងាត់។

ACCD បាន​ឲ្យដឹង​ថា ក្រុម Hacker បាន​ប្រើប្រាស់​វិធីសាស្ត្រ ផ្ញើ​ជា​អ៊ីមែល សារ​តាម​រយៈ​ទូរសព្ទ​ដៃ សារ​តាម​រយៈ Facebook ឬ​តាម​កម្មវិធី​ផ្សេងៗ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ចូល​ទៅ​ផ្លាស់ប្ដូរ​អ៊ីមែល និង​លេខ​សម្ងាត់​ ដែល​នេះ​គឺ​ជា​វិធី​បោកបញ្ឆោត​របស់​ក្រុម Hacker ដើម្បី​លួច​យក​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់។

ACCD បន្ត​ថា ក្រុម Hacker តែងតែ​ប្រើប្រាស់ រូបភាព និង​ពាក្យ​ឲ្យ​ស្រដៀង​នឹង​គេហទំព័រ​ដើម ដើម្បី​បន្លំអ្នក​ប្រើប្រាស់​ ដូច​នៅ​ក្នុង​រូប​ខាងក្រោម​នេះ៖

  • ចំណុច​ទី១: យើង​អាច​មាន​ការ​ច្រឡំ​ជាមួយ​ទំព័រ Facebook ឈ្មោះ​ថា App Facebook ប្រសិនបើ​យើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​។

  • ចំណុចទី២: គេ​បាន​ប្រើប្រាស់​តំណ​ភ្ជាប់​ផ្សេង​ពី គេហទំព័រ Facebook.com ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;