Honda បាន​វិលត្រឡប់​មក​លេង​ឲ្យ​ក្លឹប​នៅ​អាស៊ី​វិញ​ហើយ

  • 2018-08-06 06:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ជប៉ុន Keisuke Honda បាន​ក្លាយ​ជា​សមាជិក​របស់​ក្លឹប​បាល់ទាត់ Melbourne Victory ដែល​ស្ថិតនៅ​ក្របខ័ណ្ឌ A-League របស់​ប្រទេស​អូស្ត្រាលី។ ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប Melbourne Victory របស់​ Honda ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៨​នេះ នៅ​លើ​បណ្ដាញ​សង្គម​ Twitter ។

Honday (រូបថត៖ Reuters)
ការ​ប្រកាស​ជាផ្លូវការ​នេះ​ដែរ ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី Honda ដែល​ជា​កីឡាករ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​បង្ហើប​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ថា ខ្លួន​នឹង​ផ្លាស់​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​អូស្ត្រាលី ចាប់ពី​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Abema TV របស់​ជប៉ុន។

យ៉ាងណា​ក៏ដោយ មិន​មាន​ការ​បញ្ជាក់​ពី​តម្លៃ​ខ្លួន និង​ប្រាក់​ឈ្នួល​ដែល​កីឡាករ​វ័យ​៣២ឆ្នាំ​រូប​នេះ ទទួល​បាន​នោះទេ​។

សូម​ជម្រាប​ថា ចាប់ពី​ឆ្នាំ​២០០៤ មក​ទល់​បច្ចុប្បន្ន Honda ធ្លាប់​លេង​ឲ្យ​ក្លឹប ដូចជា Nagoya Grampus (ជប៉ុន), VVV-Venlo (ហុល្លង់), CSKA Moscow (រុស្ស៊ី), AC Milan (អ៊ីតាលី), Pachuca (ម៉ិកស៊ីកូ) និង​Melbourne Victory (អូស្ត្រាលី​)។ Honday ក៏​ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្រិត U20, U23 និង​ក្រុម​ឈុត​ធំ​៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;