ម្ចាស់​បទ "វាយ​ម៉ា​លុយ" ប្រាប់​ពី​ដើមហេតុ​ដែល​ប្រឡូក​ចូល​ក្នុង​វិស័យ​ចម្រៀង

  • 2018-08-06 09:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"វាយ​ម៉ា​លុយ" ជា​បទ​ចម្រៀង​ដែល​និពន្ធ និង​បកស្រាយ​ដោយ​កញ្ញា តី ហើយ​វា​កំពុង​មាន​ការ​ពេញ​និយម​សម្រាប់​យុវវ័យ​នា​ពេល​បច្ចុប្បន្ន។

មុន​មាន​ឈ្មោះ​ជា​តារា​ចម្រៀង កញ្ញា តី គឺ​ជា​អ្នក​រាំ​ចង្វាក់ Hip Hop របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ មាស សុខសោភា ហើយ​នាង​ក៏​មាន​ក្រុម​រាំ​ផ្ទាល់​ខ្លួន​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​ដើមទង​នៃ​ការ​បង្កើត​បទ "វាយ​ម៉ា​លុយ" កញ្ញា តី បាន​ប្រាប់​ថា វា​បាន​កើត​ចេញ​ពី​បាច់​លុយ​ដុល្លារ​មួយ​ដុំ ដែល​អ្នក​គាំទ្រ​បាន​ជូន​ទៅ​ឲ្យ មាស សុខសោភា។ ដោយ​ហេតុ​តែ​ជា​មនុស្ស​ចូលចិត្ត​លេង​សប្បាយ គ្រាន់​តែ​ឃើញ​ដុំ​លុយ​នោះ​ភ្លាម តី បាន​យក​ទៅ​កាន់​លេង ហើយ​ចាប់​ផ្ដើម​ច្រៀង​លំនាំ​បទ​រ៉េប ដោយ​យក​ឈ្មោះ​ខ្លួន​ឯង​មក​ច្រៀង​លេង។

តារា​ពន្លក​ថ្មី​រូប​នេះ បាន​កាន់​គ្រវី​បាច់​លុយ​នោះ​លេង​បណ្ដើរ ច្រៀង​បណ្ដើរ ហើយ​មាន​មិត្តភ័ក្ដិ​ថត​វីដេអូ​យក​ទៅ​បង្ហោះ​ក្នុង​កម្មវិធី​ទូរសព្ទ​មួយ។ មិន​យូរ​ប៉ុន្មាន​ក៏​មាន​អ្នក​រៀន​ច្រៀង​ត្រាប់​តាម ហើយ​មាន​អ្នក​ស្នើ​ឲ្យ​នាង​ផលិត​វា​ចេញ​ជា​ចម្រៀង​តែ​ម្ដង។

តី បាន​និយាយ​ថា៖ "នេះ​ជា​រឿង​អភូតហេតុ​ពិត​មែន ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ថា​អាច​មាន​ការ​គាំទ្រ ហើយ​ក្លាយ​ជា​តារា​ចម្រៀង​នោះ​ទេ"។ បើ​ទោះ​​ជា​ផ្លាស់​ខ្លួន​ជា​តារា​ចម្រៀង បច្ចុប្បន្ន តី មិន​បោះបង់​ចោល​អាជីព​ជា​អ្នក​រាំ​ឡើយ ហើយ​នាង​នៅ​តែ​ហ្វឹកហាត់​ផ្នែក​នេះ​បន្ត​ទៀត។

ជា​ចុង​ក្រោយ តី បាន​ឲ្យ​ដឹង​ថា នា​ពេល​ខាង​មុខ នាង​នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មីៗ​ជា​ច្រើន​បទ​ទៀត ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​រៀបចំ​ផលិត​ហើយ។ "បទ​ថ្មី​ក្រោយៗ​ទៀត ក៏​ធានា​ថា នឹង​កាន់​តែ​សប្បាយ​រីករាយ ខ្ញុំ​ធានា" តី លើក​ឡើង៕

ប្រភព៖ Sabay News អត្ថបទ៖ Sunny

អត្ថបទពេញនិយម
;