ថ្ងៃ​នេះ​ ៥១ឆ្នាំ​មុន ប្រទេស​ចំនួន៥ បានរួមគ្នាបង្កើតអាស៊ាន

  • 2018-08-07 23:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ឬ​ហៅ​កាត់​ថា អាស៊ាន ត្រូវ​បាន​បង្កើត​ឡើង កាល​ពី​ថ្ងៃ​ទី ០៨ សីហា ឆ្នាំ​១៩៦៧ ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ។ ការ​បង្កើត​នេះ គឺ​ធ្វើឡើង​ដោយ​បិតា​ស្ថាបនិក​ចំនួន ៥ ក្នុង​នោះ​រួម​មាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​ថៃ ដែល​បាន​រួម​គ្នា​ចុះ​ហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​អាស៊ាន ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា សេចក្ដីថ្លែងការណ៍​ទីក្រុង​បាងកក។

រដ្ឋមន្ត្រីការបរទេស​ នៃបណ្តាប្រទេសស្ថាបនិក​អាស៊ានទាំង៥ បានថតរូបជុំ​គ្នា កាលពីថ្ងៃទី ០៨​ សីហា ឆ្នាំ១៩៦៧។ រូប​ថត៖ ក្រសួងការបរទេស​ថៃ
ក្រោយ​មក​ទៀត​ប្រទេស​ចំនួន​ ៥ ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ បាន​ក្លាយ​ជា​សមាជិក​អង្គការ​តំបន់​នេះ ក្នុង​នោះ​រួម​មាន​ដូចជា​៖
  • ព្រុយណេ បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​ទី ៦ នៅ​ថ្ងៃ​ទី ០៧ មករា ឆ្នាំ​១៩៨៤។
  • វៀតណាម បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​ នៅ​ថ្ងៃទី​ ២៨ ​កក្កដា ឆ្នាំ​១៩៩៥។
  • ឡាវ និង​មីយ៉ាន់ម៉ា បាន​ក្លាយ​ជា​សមាជិក​អាស៊ាន នៅ​ថ្ងៃ​ទី ២៣ កក្កដា ឆ្នាំ​១៩៩៧។
  • និង​ កម្ពុជា ដែល​ជា​កូន​ពៅ​អាស៊ាន បាន​ក្លាយ​ជា​សមាជិក​ នៅ​ថ្ងៃ​ទី ៣០ មេសា ឆ្នាំ​១៩៩៩។

និយាយ​ឲ្យ​ខ្លី​ទៅ អាស៊ាន ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​គោលបំណង​ធំៗ​ចំនួន ២ គឺ៖

  • ទី១. លើកកម្ពស់​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍
  • ទី២. ពង្រីក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​កិច្ច​សហប្រតិបត្តិការ​ចំណោម​ប្រជាជាតិ​នីមួយ​ៗ ក្នុង​តំបន់​៕

អត្ថបទ៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;