TikTok ប្រកាសបញ្ចូលរួមគ្នាជាមួយកម្មវិធីខារ៉ាអូខេរបស់អាមេរិក

  • 2018-08-08 03:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រភេទ​កម្មវិធី​មាតិកា​វីដេអូ​រយៈ​ពេល​ខ្លី​ធំ​បំផុត​ចំនួន​ ២ TikTok របស់​ប្រទេស​ចិន និង Muscial.ly របស់​សហរដ្ឋអាមេរិក​ បាន​ប្រកាស​ចម្រាញ់​ចូល​ជា​កម្មវិធី​តែ​មួយ ក្នុង​គោលដៅ​ពង្រីក​សក្ដានុភាព​អ្នក​ប្រើប្រាស់​ទូទាំង​សកលលោក។

TikTok ត្រូវ​បាន​ស្គាល់​ជា​កម្មវិធី​ចែករំលែក​វីដេអូ​រយៈ​ពេល​ខ្លី គួប​គ្នា​នឹង Muscial.ly ជា​កម្មវិធី​ខារ៉ាអូខេ​ពេញ​និយម​មួយ នឹង​បង្កើត​ចេញ​ជា​ស្លាក​សញ្ញា​ថ្មី ការ​វិវត្ត​ផ្ទៃ Interface និង​សមត្ថភាព​នៃ​ការ​ផលិត​វីដេអូ​កាន់​តែ​អស្ចារ្យ​បន្ថែម​ទៀត។ ការ​បន្ថែម​ថ្មី​មាន​តាំង​ពី​មុខងារ For You ផ្តល់​ជូន​ឲ្យ​អ្នក​ប្រើ​ទស្សនា​បណ្ដុំ​វីដេអូ​ផ្អែក​ទៅ​តាម​ចំណង់ចំណូល​ចិត្ត និង​ការ​ប្រើប្រាស់ Reaction ទៅ​លើ​វីដេអូ​នៃ​មិត្តភ័ក្ដិ​របស់​អ្នក ក៏​ដូច​ជា Filter ប្រភេទ VR ជំនួយ​ការ​កម្សាន្ត​ឲ្យ​កាន់​តែ​សប្បាយ​រីករាយ។

ថ្លែង​ជា​សាធារណៈ​ស្ថាបនិក​នៃ Muscial.ly និង​អនុ​ប្រធាន​ជាន់​ខ្ពស់​នៃ TikTok លោក Alex Zhu មាន​ប្រសាសន៍​ថា៖ "យើង​ចង់​នាំ​យក​​ចំណេះដឹង​និង​ភាព​ច្នៃ​ប្រឌិត​របស់​ពិភពលោក ក្រោម​ឈ្មោះ​ថ្មី​នេះ​និង​រំឭក​គ្រប់​គ្នា​ជាមួយ​ពេលវេលា​ដ៏​មាន​តម្លៃ តាម​រយៈ​ការ​បញ្ចូល​តែ​មួយ​រវាង Muscial.ly និង TikTok"។

តាម​ការ​ឲ្យ​ដឹង​ពី Tech Crunch ក្រុមហ៊ុន​មេ​របស់ TikTok ឈ្មោះ ByteDance បាន​ទិញ​យក​កម្មវិធី​ចែករំលែក​វីដេអូ​មួយ​នេះ​ក្នុង​តម្លៃ ១ ពាន់​លាន​ដុល្លារ​ នា​ឆ្នាំ ២០១៧ កន្លង​ទៅ ដោយ Muscial.ly ធ្លាប់​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ១០០ លាន​នាក់ ធៀប​នឹង TikTok ទើប​ប្រឡូក​ក្នុង​ឆ្នាំ ២០១៦ មក​ទល់​ពេល​នេះ​មាន​ជាង ៥០០ លាន​នាក់​កំពុង​ប្រើប្រាស់​ប្រចាំ​ខែ៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;