Updated៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​រញ្ជួយ​ដី​នៅ​ឥណ្ឌូណេស៊ី កើន​ដល់​៣៤៧​នាក់

  • 2018-08-09 00:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីភ្នាក់ងារ​សារព័ត៌មាន​ឥណ្ឌូណេស៊ី បាន​រាយការណ៍​ថា អ្នក​ស្លាប់​ដោយសារ​រញ្ជួយដី កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​ ដែល​មាន​កម្រិត៦,៩​រ៉ិចទ័រ នៅ​កោះ Lombok បាន​កើន​ដល់ ៣៤៧​នាក់​ហើយ។

គ្រឿងចក្រ កាយថ្ម ស្វែងរកជនរងគ្រោះ ដែលអាចជាប់នៅក្រោមបំណែកថ្ម (រូបថត៖ Reuters)
ទីភ្នាក់ងារ​សារព័ត៌មាន​ឥណ្ឌូណេស៊ី បាន​បន្ត​ថា មនុស្ស​រាប់ពាន់​នាក់ កំពុង​គ្មាន​ទីជម្រក ស្របពេលដែល​ភ្ញៀវ​ទេសចរ​ជាច្រើន បាន​ជាប់​គាំង​នៅ​ព្រលាន​យន្តហោះ​នានា​នៅកោះ Lombok ។

ចំណែក​ជំនួយ ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​កាន់​ទី​ដាច់ស្រយាល នៃ​កោះ ខណៈ​ក្រុម​ជួយសង្គ្រោះ កំពុង​បន្ត​ការ​ស្វែងរក​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ជាប់​នៅ​ក្រោម​បំណែក​ថ្ម​។

មនុស្ស​ជា​ច្រើន បាន​ប្រើប្រាស់​មុខងារ Safty Check របស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​២០១៤ ដើម្បី​ជូនដំណឹង​ដល់​សាច់ញាត់ និង​មិត្តភ័ក្តិ​ឲ្យ​បាន​ដឹង​ថា ពួកគេ​មាន​សុវត្ថិភាព៕

ប្រភព៖ ABC News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;