“Angkor: Rise of Heroes” ជា​វីដេអូ​ហ្គេម​ថ្មី ដែល​ផលិត​ដោយ​កូន​ខ្មែរ

  • 2018-08-09 07:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


“Angkor: Rise of Heroes” ជា​ហ្គេម​ថ្មី​មួយ​ប្រភេទ ដែល​បង្កើត​ឡើង​ក្រុម​បង្កើត​វីដេអូ​គំនូរ​​ជីវចល និង​ហ្គេម​កម្ពុជា​ឈ្មោះ Sil Animation។

លោក យក់ ស៊ីវ៉ាល់រី
លោក យក់ ស៊ីវ៉ាល់រី ស្ថាបនិក​នៃ​ក្រុម Sil Animation បាន​ប្រាប់​ថា ហ្គេម​នេះ​មិន​ទាន់​បញ្ចប់​ការ​ផលិត​ទាំង​មូល​នៅ​ឡើយ​ទេ។ យ៉ាង​ណា​មិញ លោក​នឹង​ដាក់​បង្ហាញ​វគ្គ​ដំបូង​នៃ​ហ្គេម "Angkor: Rise of Heroes" នៅ​អំឡុង​ខែ​សីហា នេះ។ នៅ​ក្នុង​ហ្គេម លោក​បាន​បញ្ចូល​រូបភាព ភ្លេង សំឡេង Effect តួ​អង្គ បូករួម​ជាមួយ​វប្បធម៌​ ក្បាច់​គុណ ដែល​មាន​លក្ខណៈ​ជា​របស់​ខ្មែរ​ច្រើន។

ទស្សនា​វីដេអូ Trailer ខាង​ក្រោម៖

រូបភាពគំរូតួអង្គក្នុងហ្គេម

ស្ថាបនិក​រូប​នេះ បន្ថែម​ថា វា​ជា​គម្រោង​ដ៏​ធំ​មួយ ដែល​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​លក្ខណៈ​ស្ដង់ដារ​អាច​ប្រជែង​នឹង​បរទេស​បាន។ នៅ​ក្នុង​គម្រោង​ដដែល​នេះ លោក ស៊ីវ៉ាល់រី បាន​ចំណាយ​ពេល​ធ្វើ​អស់​ជាង ១​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​បាន​សម្រេច​ជោគជ័យ​លើ​គម្រោង​មុនៗ​របស់​លោក។

សូម​ជម្រាប​ថា មុន​ពេល​ប្រកាស​អំពី​ហ្គេម "Angkor: Rise of Heroes" ក្រុម Sil Animation ធ្លាប់​បង្កើត​គំនូរជីវចល​ដែល​មាន​ឈ្មោះ​ថា "យក្ស​តូច" បាន​ចំនួន ២​វគ្គ​រួច​មក​ហើយ រួម​ទាំង​គម្រោង​ផ្សេងៗ​ជា​ច្រើន​ទៀត៕

រូបភាពគំរូតួអង្គក្នុងហ្គេម

ប្រភព៖ Sabay News អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;