រាជរដ្ឋាភិបាលបង្កើតស្ថានទូតប្រចាំប្រទេស៣ បន្ថែមទៀត
- សុក្រ, 10 សីហា 2018 03:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជរដ្ឋាភិបាលបង្កើតស្ថានទូតប្រចាំប្រទេស៣ បន្ថែមទៀត
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើតស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសចំនួន៣ បន្ថែមទៀត។នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ដែល [ខ្លីៗ] ទើបតែទទួលបាននៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ។
១. ស្ថានឯកអគ្គរាជទូតប្រចាំនៅសាធារណរដ្ឋតួកគី ដែលមាននិវេសដ្ឋាននៅទីក្រុងអង់ការ៉ា
២. ស្ថានឯកអគ្គរាជទូតប្រចាំនៅសាធារណរដ្ឋស៊ែប៊ី ដែលមាននិវេសដ្ឋាននៅទីក្រុងប៊ែលក្រាត
៣. ស្ថានឯកអគ្គរាជទូតប្រចាំនៅប្រចាំប៊ុលហ្គារី ដែលមាននិវេសដ្ឋាននៅទីក្រុងស៊ូហ្វីយ៉ា៕