NASA បាញ់​បង្ហោះ​យាន​អវកាស​ ទៅកាន់​តែ​កៀក​ភព​ព្រះអាទិត្យ​ជាងមុន

  • 2018-08-12 08:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

នៅថ្ងៃទី១២​សីហា​នេះ អង្គការ NASA បាន​បាញ់​បង្ហោះ​យាន​អវកាស​អង្កេត​មួយ​ឈ្មោះ Parker Solar ទៅកាន់​ភព​ព្រះអាទិត្យ កាន់តែ​កៀក​ជាង​មុន។ យាន​ប៉ុន​រថយន្ត​តូច​មួយនេះ ត្រូវបាន​បាញ់​បង្ហោះ​តាម​រយៈ​គ្រាប់​រ៉ុកកែត Delta-IV Heavy ចេញពី​មជ្ឈមណ្ឌល Cape Canaveral នៃរដ្ឋ Florida សហរដ្ឋ​អាមេរិក។ ដំបូង គេ​គ្រោងនឹង​បាញ់​បង្ហោះ​យានអវកាស​នេះ តាំងពី​ម្សិលមិញ​មកម្ល៉េះ ប៉ុន្តែ​ដោយសារ​បញ្ហា​អាកាសធាតុ ទើបត្រូវ​ពន្យារពេល​មកដល់​ថ្ងៃនេះ។

គ្រាប់រ៉ុកកែត Delta-IV Heavy នឹងនាំយក Parker Solar ចូលក្នុងបរិយាកាសខាងក្រៅនៃភពព្រះអាទិត្យ។ រូបថត៖ វិបសាយ Mirror

Parker នឹង​ទៅកៀក​ព្រះអាទិត្យ​បំផុត ពោលគឺ​វានឹង​ស្ថិតនៅ​ចម្ងាយ ៦,១២លាន​គីឡូម៉ែត្រ​ពី​ព្រអាទិត្យ។ ផែនដី មាន​ចម្ងាយ​ពី​ព្រះអាទិត្យ ១៤៩,៦លាន​គីឡូម៉ែត្រ។ យានអវកាស​ពីមុន​ឈ្មោះ Helios បាន​ស្ថិតនៅ​កៀក​ព្រះអាទិត្យ​គឺនៅ​ចម្ងាយ ៤៣លាន​គីឡូម៉ែត្រ ក្នុងឆ្នាំ​១៩៧៦។

យាន Parker នឹង​ទទួល​រងនូវ​សីតុណ្ហភាព​ត្រឹមតែ​ជាង ១៣០០អង្សារសេ ពី​ព្រះអាទិត្យ។ យាន​ដែលមាន​តម្លៃ ១,៥ពាន់លាន​ដុល្លារ​នេះ នឹង​បំពេញ​បេសកកម្ម​រយៈពេល ៧​ឆ្នាំ នៅក្នុង​បរិយាកាស​ខាងក្រៅ​នៃភព​ព្រះអាទិត្យ។

លោកបណ្ឌិត Eugene Parker ដែលជា​រូបវិទូ​តារាសាស្រ្ត តាមដាន​យាន​អវកាស​នេះ បាន​និយាយ​ថា យាន​នេះ​នឹងផ្តល់​ព័ត៌មាន​មូលដ្ឋាន​អំពី​មូលហេតុ​ដែល​ព្រះអាទិត្យ មាន​កម្តៅ​ដល់​ខ្ទង់លាន​ដឺក្រេ​បែបនេះ ព្រម​ទាំង​ទិន្នន័យ​ផ្សេងៗ​ជាច្រើន​ទៀត​ផងដែរ។ លោកថា «យើង​នឹង​ដឹង​អំពីវា នៅក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ក្រោយ»៕

ប្រភព៖ BBC | Mirror ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;