រដ្ឋាភិបាល​ក្រុង​ប៉េកាំង បកស្រាយ​រឿង​ឃុំ​ខ្លួន​ជនជាតិ​អ៊ុយហ្គួរ​ជាង ១​លាន​នាក់

  • 2018-08-14 03:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ចូន​ប្រតិភូ​ចំនួន ៥០​នាក់ ទៅ​ជួប​ជាមួយ​គណៈកម្មាធិការ​លុប​បំបាត់​ការ​រើសអើង​ពូជសាសន៍​របស់​អង្គការ​សហប្រជាជាតិ (UN) ដើម្បី​ធ្វើការ​បកស្រាយ​ជុំវិញ​ការ​ចាប់​ខ្លួន​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ជាង ១​លាន​នាក់។

វត្តមានសន្ដិសុខល្បាត​នៅ​តំបន់​ស៊ីនជាំង/ រូបភាព៖ Reuters
លោក Hu Lianhe អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​រណសិរ្យ​រួបរួម​ការងារ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ដ​ចិន​បាន​ប្រាប់​ទៅ​គណៈកម្មាធិការ​របស់ UN ថា ការ​ចោទ​ប្រកាន់​ដែល​ថា ជនជាតិ​អ៊ុយហ្គួរ ១​លាន​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មជ្ឈមណ្ឌល​កែប្រែ គឺ​មិន​ពិត​ទាំង​ស្រុង។

លោក ថា "ពលរដ្ឋ​ស៊ីនជាំង រួមទាំង​ជនជាតិ​ភាគ​តិច​អ៊ុយហ្គួរ ទទួល​បាន​សិទ្ធិ និង​សេរីភាព​ស្មើ​គ្នា"។ ជាមួយ​គ្នា​នេះ លោក​បញ្ជាក់​ថា អ្នក​ដែល​ជា​ក្រុម​ជ្រុល​និយម​ដោយ​សាសនា នឹង​ត្រូវ​ចាប់​ឃុំ​ខ្លួន និង​អប់រំ​ឡើង​វិញ។

សួម​បញ្ជាក់​ថា ការ​បញ្ជូន​ប្រតិភូ​ក្រុង​ប៉េកាំង​ទៅ​ប្រជុំ​ជាមួយ​អង្គការ​សហប្រជាតិ​នៅ​ក្រុង​ហ្ស៊ឺណែវ​យ៉ាង​កម្រ​នេះ គឹ​ក្រោយ​លោកស្រី Gay McDougall សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​លុប​បំបាត់​ការ​រើសអើង​ពូជសាសន៍​របស់ UN បាន​បង្ហាញ​ការ​ការ​ព្រួយ​បារម្ភ​តាមរយៈ​របាយការណ៍​ជាច្រើន​ថា ក្រុង​ប៉េកាំង​បាន​ឃុំ​ខ្លួន​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ជាង ១​លាន​នាក់​នៅ​តាម​មជ្ឈមណ្ឌល​កែប្រែ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;