Facebook ចូល​ប្រឡូក​ក្នុង​ការ​ផ្សាយ​លីគ​បាល់ទាត់​អេស្ប៉ាញ នៅ​អាស៊ី

  • 2018-08-16 07:23:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ ក្រុមហ៊ុន Facebook បាន​ចុះកុងត្រា​ជាមួយ​អ្នក​រៀបចំ​លីគ​បាល់ទាត់ La Liga របស់​ប្រទេស​អេស្ប៉ាញ ដោយ​ទិញ​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ ចំនួន ៣​រដូវកាល ចាប់​ពី​រដូវ​កាល​ក្រោយ​តទៅ នៅ​ប្រទេស​មួយ​ចំនួន ក្នុង​ទ្វីប​អាស៊ី​។

Barcelona [រូបថត៖ AP]
ប្រទេស​ដែល​ទាំងនោះ មាន​ដូចជា ឥណ្ឌា អាហ្វហ្គានីស្ថាន បង់ក្លាដេស ប៊ូតង់ នេប៉ាល់ ម៉ាល់ឌីវ ស្រីលង្កា និង ​ប៉ាគីស្ថាន។

កិច្ចព្រមព្រៀង​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ចំនួន​ទឹកប្រាក់​នេះ ផ្ដល់​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ជូន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook ចំនួន​ជាង ៣៤៨​លាន​នាក់ ឲ្យ​ទស្សនា​បាន​ដោយ​ឥតគិតថ្លៃ​។ លីគ​កំពូល​អេស្ប៉ាញ មាន​ការ​ប្រកួត​សរុប​ចំនួន ៣៨០​ប្រកួត​ក្នុង​មួយ​រដូវកាល​។

លោក Peter Hutton នាយក​ផ្នែក​ផ្សាយផ្ទាល់​កីឡា​សាកលលោក​របស់ Facebook ប្រចាំ​ប្រទេស​ឥណ្ឌា​ បាន​ប្រាប់​ឲ្យដឹង​ថា ការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ក្នុង​ប្រទេស​អាស៊ី​ខាងលើ គឺ​ជា​ការ​សាកល្បង​តែ​ប៉ុណ្ណោះ​។

ចំណែក​លោក Jose Antonio Cachaza អ្នក​គ្រប់គ្រង​ទីស្នាក់ការ​លីគ La Liga ប្រចាំ​ប្រទេស​ឥណ្ឌា​ដែល​ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​កាល​ពី​ឆ្នាំ​២០១៦ បាន​ឲ្យដឹង​ថា La Liga ចង់​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ទទួល​បាន​ជោគជ័យ ដើម្បី​បោះ​ជំហាន​បន្ត​ទៅ​មុខ​ទៀត សម្រាប់​ការ​ផ្សាយ​នៅ​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;