ប៉ូឡូញ បញ្ជូន​សំរាម​ខុសច្បាប់ ១០០០​តោន ទៅ​ចាក់​ចោល​នៅ​អង់គ្លេស​វិញ

  • 2018-08-16 23:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សំរាម​​ចំនួន ១​ពាន់​តោន ត្រូវ​បាន​ប្រទេស​ប៉ូឡូញ​បញ្ជូន​ទៅ​កាន់​ប្រទេស​អង់គ្លេស​វិញ ក្រោយ​ពី​រក​ឃើញ​ថា វា​ជា​ប្រភេទ​សំរាម​​ខុស​ច្បាប់ ដែល​​​គេ​ក្លែង​បន្លំ​ថា​ជា​​ប្លាស្ទិក​អាច​ប្រើប្រាស់​ឡើង​វិញ​បាន។ ពាក់ព័ន្ធ​នឹង​ករណី​នេះ មាន​ក្រុមហ៊ុន​ចំនួន ៣ នៅ​​អង់គ្លេស ប្រឈម​នឹង​ការ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​ចំពោះ​សំរាម​ដែល​យក​ទៅ​ចោល​នៅ​ប៉ូឡូញ។

ការ​បញ្ចេញ​សំរាម​ច្រើន​ទៅ​កាន់​ប៉ូឡូញ បាន​ចាប់​ផ្ដើម​ឡើង​ក្រោយ​ពី​ចិន​ប្រកាស​ហាមឃាត់​ការ​នាំ​ចូល​សំរាម​ពី​បរទេស ដែល​ជា​ហេតុ​ធ្វើ​​ឲ្យ​អង់គ្លេស​ត្រូវ​បង្វែរ​ទិសដៅ​ដឹក​​ប្រភេទ​សំរាម​មួយ​ចំនួន​​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ផ្សេងៗ​វិញ។

សូម​ជម្រាប​ថា សំរាម​ដែល​ក្រុមហ៊ុន​នៅ​អង់គ្លេស​​ដឹក​ទៅ​ចាក់​ចោល​ខុស​ច្បាប់​នៅ​ប៉ូឡូញ មាន​ដូចជា ប្រអប់​អីវ៉ាន់ កំប៉ុង កញ្ចប់​សាប៊ូ និង​ប្រេង​ម៉ាស៊ីន​យានយន្ត ជា​ដើម៕

ប្រភព៖ Waste 360 ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;