សម្តេចក្រុមព្រះ បញ្ចប់តំណែងអនុប្រធាន-អគ្គលេខាធិការរងគណបក្សហ៊្វុនស៊ិនប៉ិច៤រូប
- 2018-08-18 03:56:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចក្រុមព្រះ បញ្ចប់តំណែងអនុប្រធាន-អគ្គលេខាធិការរងគណបក្សហ៊្វុនស៊ិនប៉ិច៤រូប
ចន្លោះមិនឃើញ
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចបញ្ចប់មុខតំណែងមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន០៤រូប ពីមុខតំណែងសំខាន់ៗនៅក្នុងគណបក្ស។
មន្ត្រីជាន់ខ្ពស់ទាំង ០៤រូប ដែលត្រូវបញ្ចប់មុខតំណែង រួមមាន៖
១. លោកយូ ហុកគ្រី ពីអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងមុខតំណែងផ្សេងៗទៀត
៣. លោក ញ៉េប ប៊ុនជិន អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងមុខតំណែងផ្សេងៗទៀត
៤.លោក វ៉ាន់ សុផាន់ណា ពីអគ្គលេខាធិការរងប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច និងមុខតំណែងផ្សេងៗទៀត។
សេចក្តីសម្រេចនេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ដែលទើបតែធ្លាក់ដល់ដៃអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ។
ជាមួយគ្នានេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានតែងតាំងមុខតំណែងលោក យូ ហុកគ្រី , លោក ប៉ោ ប៊ុនស្រ៊ឺ និង លោក ញ៉េប ប៊ុនជិន ជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធសាចារ្យគណបក្ស នៃគណបក្សហ៊្វុនស៊ិនប៉ិច ផងដែរ៕