ទិដ្ឋភាព​បេក្ខជន​បាក់ឌុប ទៅ​មើល​ឈ្មោះ​ប្រឡង និង​បន់ស្រន់​

  • 2018-08-19 05:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹក​ថ្ងៃទី១៩ ខែ​សីហា ឆ្នាំ​២០១៨​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បិទ​បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​បេក្ខជន តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា បទប្បញ្ញត្តិ​ប្រឡង និង​ប្លង់​បន្ទប់ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​តាម​​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​ ២៥​រាជធានី-ខេត្ត​ហើយ។ ការ​ប្រឡង​នេះ នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅថ្ងៃ​ទី​២០-២១ សីហា ២០១៨។ --> ចុចអាន​បន្ថែម

ក្រសួង​អប់រំ បាន​អំពាវនាវឱ្យ​បេក្ខជន​ប្រឡង ទៅ​ពិនិត្យ​មើល​ឈ្មោះ​​ដោយ​ផ្ទាល់ នៅតាម​មណ្ឌល​ប្រឡង​រៀងៗខ្លួន ដើម្បី​ជៀសវាង​ការភ័ន្តច្រឡំ និងការ​យឺតយ៉ាវ​ផ្សេងៗ​ក្នុងថ្ងៃ​ប្រឡង ដោយសារតែ​ក្រសួង មិនបាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន លេខតុ និង​លេខ​បន្ទប់ នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ឡើយ។

[ខ្លីៗ] សូម​បង្ហាញ​ជូន​នូវទិដ្ឋភាព​របស់​បេក្ខជន​ប្រឡង​បាក់ឌុប ដែល​បាន​ទៅមើល​ឈ្មោះ និង​អុជធូប​បន់ស្រន់​ដើម្បី​សុំ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ នាព្រឹក​នេះ នៅ​វិទ្យាល័យ​បាក់ទូក ព្រម​ទាំង​ទិដ្ឋភាព​បន់ស្រន់​នៅ​ព្រះអង្គដង្កើ​ផងដែរ ដូច​ខាងក្រោម៖

នៅវិទ្យាល័យបាក់ទូក

នៅព្រះអង្គដង្កើ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;