Salah បង្កើតកំណត់ត្រា១ ក្រោយស្ថិតក្នុងបញ្ជីបេក្ខជនឆ្នើមប្រចាំឆ្នាំ៣នាក់របស់ UEFA
- 2018-08-21 01:53:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Salah បង្កើតកំណត់ត្រា១ ក្រោយស្ថិតក្នុងបញ្ជីបេក្ខជនឆ្នើមប្រចាំឆ្នាំ៣នាក់របស់ UEFA
ចន្លោះមិនឃើញ
Mohamed Salah តារាឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool បានក្លាយជាកីឡាករមកពីក្របខណ្ឌ English Premire League លើកដំបូងដែលបានជាប់ជាបេក្ខភាព ៣នាក់ចុងក្រោយ ក្នុងការដណ្ដើមពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ (UEFA Men's Player of the Year) ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១១។ គេគឺជាកីឡាករអាហ្វ្រិកដំបូងបង្អស់ដែលអាចឈានដល់ដំណាក់កាលនេះ។
Sahah បានជួយឲ្យ Liverpool ឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League និងស៊ុតបាន ៤៤គ្រាប់កាលពីរដូវកាល២០១៧-១៨។
ការសម្រេចនេះ ត្រូវបានធ្វើឡើងដោយការបោះឆ្នោត ក្នុងចំណោមគ្រូបង្វឹក ៨០រូប ដែលបានដឹកនាំក្រុមចូលរួមក្នុងពានរង្វាន់ UEFA Champions League និង UEFA Europa League កាលពីរដូវកាលមុន រួមទាំងអ្នកសារព័ត៌មានចំនួន ៥៥រូប។
សូមបញ្ជាក់ថា Ronaldo ជាកីឡាករតែម្នាក់គត់ដែលធ្លាប់ឈ្នះពានរង្វាន់នេះ ៣លើក ក្នុងឆ្នាំ២០១៤, ២០១៦ និង ២០១៧។ Lionel Messi ឈ្នះ ២លើកក្នុងឆ្នាំ ២០១១ និង ២០១៥ និង Franck Ribery ឈ្នះ ១លើកក្នុងឆ្នាំ២០១៣។
ការប្រកាសអ្នកឈ្នះសម្រាប់ឆ្នាំ២០១៨នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨៕