ម្ចាស់​បទ "Havana” ផ្ដួល Beyonce និង Drake លើក​ពានរង្វាន់​២​ក្នុងពេលតែមួយ

  • 2018-08-21 06:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ពិធីប្រគល់​ពាន​រង្វាន់ MTV Video Music Awards នៅ​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៨ គេ​បាន​រក​ឃើញ​ម្ចាស់​ពានរង្វាន់​កំពូល​ចំនួន​២ ផ្សេង​គ្នា ដោយ​បាន​ទៅ​លើ​តារា​ចម្រៀង​ស្រី Camila Cabello ដែល​បាន​ផ្ដួល​តារា​ល្បីៗ​ដូចជា Beyonce, Bruno Mars និង Drake ជាដើម​។

Camila Cabello ឈ្នះពានរង្វាន់ ២ ក្នុងកម្មវិធី MTV Video Music Awards នៅ​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៨ (រូបថត៖ Reuters)
Camila Cabello ដែល​មាន​វ័យ២១​ឆ្នាំ បាន​ឈ្នះ​ពានរង្វាន់​សិល្បករ​ឆ្នើម​ប្រចាំ​ឆ្នាំ និង​ពាន​រង្វាន់​វីដេអូ​ចម្រៀង​ល្អ​ប្រចាំ​ឆ្នាំ តាម​រយៈ​បទ​ចម្រៀង "Havana” ​។

Drake តារា​ចម្រៀង​រ៉េប​ល្បី, Bruno Mars ម្ចាស់​ពាន​រង្វាន់ Grammy ជា​ច្រើន​លើក និង Beyonce សុទ្ធតែ​មិន​ទទួល​បាន​ពាន​រង្វាន់​ណា​មួយ​ឡើយ។

ក្រៅពី​នេះ ក៏​មាន​អ្នក​ឈ្នះ​ផ្សេងៗ​ទៀត ដូចជា តារា​រ៉េប ស្រី Cardi B ដែល​ទទួល​បាន​ពាន​រង្វាន់​សិល្បករ​ថ្មី​ឆ្នើម និង​បទ​ចម្រៀង​ប្រចាំ​រដូវ​ក្ដៅ តាម​រយៈ​បទ "I Like it” ជាមួយ​តារា J Balvin និង Bad Bunny ។

សូម​ជម្រាប​ថា Cabello ដែល​បាន​កើត​នៅ​ប្រទេស​គុយប៉ា ជា​តារា​ចម្រៀង​ទោល បន្ទាប់ពី​បាន​ផ្ដាច់​ខ្លួន​ចេញ​ពី​ក្រុម​ចម្រៀង​ស្រី Fifth Harmony កាលពី​ចុង​ឆ្នាំ​២០១៦​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;