ជាង ៨០០​ស្ពាន នៅ​បារាំង ប្រឈម​នឹង​ការ​បាក់​រលំ

  • 2018-08-22 08:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពាន​ប្រមាណ ៨៤០​កន្លែង នៅ​ពាស​ពេញ​ប្រទេស​បារាំង កំពុង​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​អាច​ប្រឈម​នឹង​ការ​បាក់​រលំ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត។ នេះ​បើ​យោង​តាម​ការ​ធ្វើ​សវនកម្ម​របស់​រដ្ឋាភិបាល​បារាំង។

ការ​ធ្វើ​សវនកម្ម បាន​បង្ហាញ​ថា ១​ភាគ​៣​នៃ​ស្ពាន​សាធារណៈ​នៅ​បារាំង ត្រូវ​ការ​ជួសជុល​បន្ថែម ហើយ​ក្នុង​នោះ​មាន​ប្រមាណ ៧% មាន​ការ​ខូចខាត​ខ្លាំង ដែល​អាច​បាក់​រលំ​នា​ពេល​ឆាប់ៗ​ខាង​មុខ។

រដ្ឋាភិបាល​បារាំង បាន​ស្ដី​បន្ទោស​ទៅ​លើ​រដ្ឋបាល​គ្រប់គ្រង​ចាស់​ថា​មិន​មាន​ការ​វិនិយោគ​គ្រប់គ្រាន់ និង​ជាប់​លាប់ នៅ​ក្នុង​ប្រទេស។ ហេតុដូច្នេះ រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន នឹង​សន្យា​ទៅ​លើ​ការ​ចំណាយ​ថ្មី​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​បារាំង។

កាល​ពី​សប្ដាហ៍​មុន លោក Elisabeth Norne រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​បារាំង បាន​ប្រកាស​ថា រដ្ឋាភិបាល​មាន​គម្រោង​វិនិយោគ​សង្គ្រោះ​ផ្លូវថ្នល់​ជាតិ​តម្លៃ​ប្រហែល ១,១៥​ពាន់​លាន​ដុល្លារ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;