ពលរដ្ឋ​ខ្មែរ ៣០នាក់​ដែលមាន​ទោស​នៅ​អាមេរិក ត្រូវបាន​បញ្ជូន​មកដល់​កម្ពុជា​ហើយ

  • 2018-08-23 01:21:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ លោក អេរិន ឆ្វាសចេស (Erend Zwatjest) ប្រាប់​ឱ្យដឹង​ថា ពលរដ្ឋ​ខ្មែរ​ចំនួន​ ៣០​នាក់​ទៀត ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​ឧក្រិដ្ឋ និង​បាន​អនុវត្ត​ទោស​នៅ​សហរដ្ឋអាមេរិក​រួចហើយ ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ បញ្ជូន​មក​ដល់​កម្ពុជា​វិញ​ហើយ កាលពី​ថ្ងៃ​ទី​២២ សីហា ឆ្នាំ២០១៨​ម្សិលមិញ។

របាយការណ៍​អង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង ឲ្យ​ដឹង​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ធ្ងន់ធ្ងរ ឬ​បទឧក្រិដ្ឋ ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​បញ្ជូន​មកកាន់​វិញ​ជា​បន្តបន្ទាប់ មក​ទល់​ពេល​នេះ មាន​ចំនួន​ជិត​៧០០​នាក់​ហើយ។ របាយការណ៍​អង្គការ​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ខ្មែរ​ដែល​បញ្ជូន​មក​កម្ពុជា មក​ទល់​ពេល​នេះ មាន​ចំនួន ២៩​នាក់​ស្លាប់ ក្នុង​នោះ​២​នាក់​ស្លាប់​ដោយ​សារ​ធ្វើ​អត្តឃាត។

បុរសម្នាក់ដើរកាត់មុខស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ នាពេលកន្លងមក។ រូបថត៖ Reuters

លោក តាន់ សូនិក នាយក​ប្រតិបត្តិ​អង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង បាន​ឱ្យដឹង​កាលពី​សប្តាហ៍មុន​ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ត្រលប់​មក​កម្ពុជា​វិញ​ហើយ​នោះ ខ្វះ​ការ​ជួយ​ជ្រោមជ្រែង​ពី​គ្រួសារ​នៅ​អាមេរិក និង​នៅ​ស្រុក​ខ្មែរ នៅ​ពេល​អ្នក​ត្រូវ​បញ្ជូន​ត្រលប់​មកវិញ​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង។ ពលរដ្ឋ​ខ្មែរ​ទាំងនេះ​ខ្វះ​ចំណេះដឹង​ផ្នែក​វប្បធម៌ និង​ភាសា​ខ្មែរ ដែល​ធ្វើ​ឱ្យ​ពួកគេ​មានការ​លំបាក​ក្នុង​ការ​ធ្វើ​សមាហរណកម្ម សម្រប​ខ្លួន​ចូល​ទៅ​ក្នុង​សង្គម​ខ្មែរ។

លោក​បន្ថែម​ទៀត​ថា ស្ថានទូត​សហរដ្ឋអាមេរិក បាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះថា អង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង ឬ​ហៅ​កាត់​ថា​ខ្វាវ (KVAO) ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​បញ្ជូន​មក​វិញ​ទាំងនេះ ធ្វើ​ការ​សម្រប​ខ្លួន​ក្នុង​ការរស់នៅ​ក្នុង​សង្គម​កម្ពុជា។

យោង​តាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​អាមេរិក និង​រាជ​រដ្ឋាភិបាលកម្ពុជា​កាលពី​ឆ្នាំ​២០០២ សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​សហរដ្ឋអាមេរិក​មក​កាន់​ប្រទេស​កំណើត​វិញ ក្រោយ​ពី​ពួកគេ​បាន​ជាប់​ពន្ធនាគារ​នៅ​អាមេរិក​តាម​ការ​កំណត់​របស់​តុលាការ​រួចហើយ។ អ្នក​ដែល​ត្រូវ​បាន​និរទេស​ចេញ​ពី​អាមេរិក​ទាំងនោះ គឺ​ត្រូវតែ​ជា​អ្នក​មិន​ទាន់​មាន​សញ្ជាតិ​អាមេរិក ទោះបីជា​ពួកគេ​បាន​មក​រស់នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​យ៉ាង​ណា​ក្តី​។ ពួកគេ​ភាគច្រើន​មក​រស់នៅ​សហរដ្ឋអាមេរិក​តាំងពី​វ័យ​កុមារ មក​ជាមួយ​ឪពុកម្ដាយ​ក្នុង​ឋានៈ​ជា​ជនភៀសខ្លួន​ក្រោយ​របប​ខ្មែរក្រហម​បាន​ដួល​រលំ។ ក្នុង​ករណី​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​អាមេរិក​ហើយ ក្រោយ​ពេល​ជាប់ទោស ពួកគេ​នឹង​មិន​អាច​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​អាមេរិក​ឡើយ នេះ​បើ​ផ្អែក​តាមច្បាប់​អាមេរិក៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

;