សម្ដេច ហ៊ុន សែន ចង់​ធ្វើការ​លើកលែង​ទោស​ទ្រង់ទ្រាយ​ធំ

  • 2018-08-23 02:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែង​អំឡុង​ជួប​ជាមួយ​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ខេត្ត​កណ្ដាល នៅ​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បាន​លើកឡើង​ថា សម្ដេច​ចង់​ធ្វើការ​លើកលែង​ទោស​ទ្រង់ទ្រាយ​ធំ ដល់​ពលរដ្ឋ​កម្ពុជា ជាពិសេស​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ នាពេលខាង​មុខ​នេះ។ សម្ដេច ហ៊ុន សែន ថ្លែង​អំឡុង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ១៦ នៅ​វិមាន​សន្ដិភាព

សម្ដេច​នាយករដ្ឋមន្រ្តី​បញ្ជាក់​ថា ការ​លើកលែង​ទោស​ដល់​អ្នក​ជាប់ឃុំ នាពេលថ្មីៗ​នេះ គឺ​មិន​ពាក់ព័ន្ធ​នឹង​ការ​សម្ពាធ​របស់​បរទេស​នោះ​ទេ។

សម្ដេច ហ៊ុន សែន សង្កត់​ធ្ងន់​ថា សម្ដេច​ចង់​លើកលែង​ទោស​ដល់​អ្នក​ជាប់​ឃុំ​បន្ថែម​ទៀត ប៉ុន្ដែ​ប្រសិនបើ​មាន​ការ​លើកឡើង​ថា ការ​លើកលែង​ទោស​នេះ​ដោយសារ​សម្ពាធ​បរទេស សម្ដេចនឹង​មិន​ធ្វើការ​លើកលែង​ទោស​ដល់​អ្នកជាប់​ឃុំ​នោះ​ទេ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;