សម្ដេច ហ៊ុន សែន ប្រកាស​ប្រារព្ធ​បុណ្យ​ធំ និង​ពិធី​ឆ្លង​ឆ្នាំ​២០១៨ នៅ​ទីតាំង​មួយ

  • 2018-08-23 03:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី២៣ ខែ​សីហា ២០១៨ នេះ បាន​ប្រកាស​ប្រារព្ធ​ពិធី​បុណ្យរម្លឹក​​ខួប ២០​ឆ្នាំ នៃ​ការ​បញ្ចប់​សង្រ្គាម និង​ទទួល​បាន​សន្ដិភាព​ពេញលេញ នៅ​វិមាន​ឈ្នះឈ្នះ នា​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ​២០១៩។ ជាមួយ​គ្នា​នេះ សម្ដេច​ក៏​ប្រកាស​ឲ្យ​រៀបចំ​ពិធី​ឆ្លងឆ្នាំ​២០១៨ នៅ​​ទីតាំង​នេះ​ផង​ដែរ ដោយ​មាន​ការ​ប្រគុំ​តន្រ្តី និង​បាញ់​កាំជ្រួច ៣​ថ្ងៃ​យប់​ជាប់ៗ​គ្នា ចាប់​ពី​ថ្ងៃ​ទី២៩ ដល់ ៣១ ខែ​ធ្នូ ឆ្នាំ​២០១៨។

វិមាន​ឈ្នះ ឈ្នះ ដែល​កំពុង​សាងសង់ កាល​ពី​​ដើម​ខែ​កក្កដា ២០១៨/ រូបភាព៖ ហ្វេសប៊ុក​វិមាន​ឈ្នះ ឈ្នះ
ការ​ប្រកាស​របស់​សម្ដេចនាយករដ្ឋមន្រ្តី បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ចុះជួប​សំណេះសំណាល​ជាមួយ​កម្មករ ១៧៥០៣​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន១២ នៅ​ក្នុង​ភូមិ​ព្រែកត្រែង២ ឃុំ​សំរោងធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី២៣ ខែ​សីហា ២០១៨​នេះ។

ជាមួួយគ្នា​នេះ សម្ដេច ហ៊ុន សែន ក៏​បាន​ណែនាំ​ឲ្យ​មាន​ការ​រៀបចំ​ស្ដង់​ពីខេត្ត​ រោងចក្រ និង​ក្រុមហ៊ុន​នានា អំឡុង​ការ​រៀបចំ​ពិធី​បុណ្យ​រម្លឹក​ខួប ២០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្រ្គាម និង​ទទួល​បាន​សន្ដិភាព​ពេញលេញ និង​ពិធី​ឆ្លងឆ្នាំ​២០១៨ នាពេល​ខាង​មុខ​នេះផង​ដែរ។

សូម​បញ្ជាក់​ថា វិមាន​ឈ្នះឈ្នះ មាន​កម្ពស់​ប្រមាណ ៥៤​ម៉ែត្រ ទទឹង ៣៦​ម៉ែត្រ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​សរុប​ចំនួន ៨​ហិចតា ក្នុង​តំបន់​អភិវឌ្ឍន៍​​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅ​ក្នុង​សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ វិមាន​ដែល​យក​គំរូ​តាម​រចនាបទ​ប្រាង្គ​ប្រាសាទ​នានា​នេះ ត្រូវបាន​សាងសង់​ឡើង ដើម្បី​ទុក​ជា​មរតក សម្រាប់​កូនខ្មែរ​ជំនាន់​ក្រោយ ស្វែងយល់​ពីការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា តាមរយៈ​នយោបាយ​ឈ្នះឈ្នះ​របស់​សម្តេច ហ៊ុនសែន៕

ប្លង់​នៃ​វិមាន​ឈ្នះ ឈ្នះ/ រូបភាព៖ ហ្វេសប៊ុក​វិមាន​ឈ្នះ ឈ្នះ

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;