ស្ដុបលោតភ្លើងក្រហម តើអាចបត់ស្ដាំបានដែរឬទេ?
- 2018-08-23 08:52:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដុបលោតភ្លើងក្រហម តើអាចបត់ស្ដាំបានដែរឬទេ?
ចន្លោះមិនឃើញ
ដូចដែលគ្រប់គ្នាបានដឹង ភ្លើងសញ្ញាចរាចរណ៍មានចំនួន ៣ពណ៌ គឺ លឿង បៃតង និងក្រហម។ ភ្លើងពណ៌លឿង ជាសញ្ញាឲ្យប្រុងប្រយ័ត្ន និងត្រៀមឈប់ ឯបៃតងវិញ ជាសញ្ញាអនុញ្ញាតឲ្យយានជំនិះចេញដំណើរ ខណៈដែលក្រហមជាសញ្ញាឃាត់ឲ្យឈប់។
ពាក់ព័ន្ធនឹងរឿងភ្លើងសញ្ញាចរាចរណ៍នេះ មានប្រជាពលរដ្ឋមួយចំនួនបានបង្ហាញចម្ងល់របស់ខ្លួនថាតើការបត់ស្ដាំនៅពេលភ្លើងក្រហម អាចជារឿងដែលផ្ទុយនឹងច្បាប់ដែរឬទេ។
យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកដែលរដ្ឋសភាបានអនុម័តកាលពីឆ្នាំ២០១៤ ត្រង់មាត្រា ១១ បានឲ្យដឹងថា "ភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺក្រហម គឺជាសញ្ញាឃាត់ឲ្យឈប់ អ្នកបើកបរត្រូវឈប់នៅមុខខ្សែបន្ទាត់គំនូសចរាចរណ៍សកាត់ទទឹងទ្រូងផ្លូវ ឬមុខគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់។ បើគ្មានឧបសគ្គនៅខាងមុខ យានជំនិះខាងស្ដាំបំផុតអាចបត់ស្ដាំបានដោយប្រុងប្រយ័ត្ន លើកលែងតែមានភ្លើងសញ្ញាព្រួញក្រហមហាមឃាត់បត់ស្ដាំ"៕