ចំណាត់ថ្នាក់​របស់​កម្ពុជា ក្នុង​តារាង​មេដាយ Asian Games ប្រែប្រួល​យ៉ាងណាហើយ?

  • 2018-08-28 13:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី ឆ្នាំ ២០១៨ ឬ Asian Games 2018 នៅ​ទីក្រុង​ចាការតា និង​ប៉ាឡេមបាំង ប្រទេស​ឥណ្ឌូណេស៊ី បាន​ឈាន​ដល់​ថ្ងៃទី ១០ ហើយ។ គិត​ត្រឹម​ម៉ោង ៨យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នេះ មាន​ប្រទេសចំនួន​ ៣៥ហើយ ដែល​បាន​ឈ្នះ​មេដាយ ក្នុង​នោះ កម្ពុជា ឈរនៅចំណាត់ថ្នាក់​លេខ ២៤ ដោយ​មាន​មេដាយ​មាស ២ និង​សំរឹទ្ធ ១។

មេដាយ​ទាំង ៣ របស់​កម្ពុជា រក​បាន​ដោយ​កីឡា​ការិនី ខាន់ ចេសា (ឈ្នះ​មេដាយ​មាស ១ ក្នុងកីឡា​ជូជីតស៊ូ) និង​កីឡាករ សាលី អ៊ូមើត (ឈ្នះ​មេដាយ​មាស ១ និង​សំរឹទ្ធ ១ ក្នុង​ប្រភេទ​កីឡា​ម៉ូតូទឹក)។

ប្រទេស​ទាំង ៣៥ ដែល​បាន​ឈ្នះមេដាយ Asian Games 2018 (គិតត្រឹម​ម៉ោង ៨យប់ ថ្ងៃទី២៨ ខែសីហា) រួម​មាន​ ដូចខាងក្រោម៖

កីឡា​ការិនី​ ខាន់ ចេសា ឈ្នះមេដាយ​មាស ក្នុង​ប្រភេទ​កីឡា​ជូជីតស៊ូ
កីឡាករ សាលី អ៊ូមើត ឈ្នះ​មេដាយ ២ (មាស ១ សំរឹទ្ធ ១) ក្នុង​ប្រភេទ​កីឡា​ម៉ូតូទឹក (រូបភាព៖ NOCC)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;