UEFA ប្រកាស​លទ្ធផល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ល្អ​បំផុត​ទាំង ៣ ប្រចាំ​រដូវកាល ក្នុង​ពាន​ទ្វីប​អឺរ៉ុប

  • 2018-08-28 14:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីបអឺរ៉ុប បានប្រកាស​ឲ្យដឹងនូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​​​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​ ២០១៧-២០១៨ នារាត្រី​ថ្ងៃទី២៨ ខែសីហា​នេះ។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី ដែល​ទទួល​បាន​សំឡេង​បោះឆ្នោត​ច្រើន​ដាច់​គេ​​នោះ គឺ​គ្រាប់​បាល់​របស់​ Cristiano Ronaldo ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ ជើងទី១ UEFA Champions League។ ១គ្រាប់​នោះ ​ជួយ​ឲ្យ Real Madrid ឈ្នះ Juventus ៣-០។ សូមបញ្ជាក់ថា បច្ចុប្បន្ន Ronaldo បានក្លាយ​ជា​កីឡាករ​របស់ Juventus ហើយ ក្រោយ​ចាកចេញ​ពី Real Madrid មុន​ចាប់​ផ្ដើម​រដូវកាល​ថ្មីនេះ។

គ្រាប់​បាល់​របស់ Ronaldo នេះ បាន​ទទួល​សំឡេង​បោះឆ្នោត​គាំទ្រ​ចំនួន ជិត ២០ម៉ឺន​សំឡេង ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ទាំង​អស់ ជាង ៣៤ម៉ឺននាក់។ សូមទស្សនា​វីដេអូខាងក្រោម៖

ចំណែកគ្រាប់​បាល់​ជាប់​ចំណាត់ថ្នាក់​លេខ២ បាន​ទៅ​គ្រាប់​បាល់​ដែល​ស៊ុត​ដោយ​កីឡាករ​បារាំង Dimitri Payet របស់​ក្រុម Marseille អំឡុង​ការ​ប្រកួត UEFA Europa League វគ្គ​៨ក្រុម​ចុងក្រោយ ជើងទី២ រវាង Marseille ទល់នឹង​ក្រុម Leipzig កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។ ជាលទ្ធផល​ពេល​នោះ Marseille បាន​យកឈ្នះ ៥-២។ ១គ្រាប់​នេះ ទទួល​បាន​សំឡេង​បោះឆ្នោត​គាំទ្រ ជាង ៣ម៉ឺន ៥ពាន់​សំឡេង។

គ្រាប់​បាល់​ល្អបំផុត​ទី៣ បាន​ទៅ​គ្រាប់​បាល់​ដែល​ស៊ុត​ដោយ​កីឡា​ការិនី Eva Navarro របស់​ក្រុម​បាល់ទាត់​នារីអេស្ប៉ាញ អាយុក្រោម ១៧ឆ្នាំ ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម U-17 អេស្ប៉ាញ ពាន​រង្វាន់ UEFA European Women's Under-17 Championship វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង អេស្ប៉ាញ ទល់​នឹង អាល្លឺម៉ង់ (U-17 អេស្ប៉ាញ ឈ្នះ ២-០) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។ គ្រាប់​បាល់​នេះ ទទួល​បានសំឡេង​បោះឆ្នោត​គាំទ្រ ជាង ២ម៉ឺន ៣ពាន់​សំឡេង៕

Ronaldo លោត​ទាត់​បកក្រោយ បំប៉ោង​សំណាញ់ទី Juventus (រូបភាព៖ Reuters)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;