ក្រសួង​មហាផ្ទៃ ស្នើ​បង្កើត​ខេត្ត​ថ្មី​ចំនួន២

  • 2018-08-31 01:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ បាន​ស្នើ​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បង្កើត​ខេត្ត​ថ្មី​ចំនួន​២។ ខេត្ត​ថ្មី​ទី​មួយ គឺ​ដោយ​បំបែក​ចេញ​ពី​ខេត្ត​កណ្ដាល ចំណែក​ខេត្ត​ថ្មី​ទីពីរ គឺ​ដោយ​ពិនិត្យ​លើ​កត្ដា​ភូមិសាស្រ្ត និង​ប្រជាសាស្រ្ដ​របស់​ស្រុក​កោះញ៉ែក នៃ​ខេត្ត​មណ្ឌលគិរី និង​ស្រុក​លំផាត់ នៃ​ខេត្ត​រតនគិរី។ នេះ​បើ​តាម​លិខិត​របស់​ក្រសួង​មហាផ្ទៃ ស្នើ​សុំគោលការណ៍​ពី​សម្ដេចតេជោ ដើម្បី​សិក្សាលទ្ធភាព​ការ​បង្កើត​ខេត្ត​ថ្មី​ចំនួន២។

សម្ដេច ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​ពិធីមួយ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នាពេល​កន្លង​មក
ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា ការ​សិក្សា​លទ្ធផល​បង្កើត​ខេត្ត​ថ្មី​ចំនួន ២​នេះ គឺ​ដើម្បី​ជួយ​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​រដ្ឋបាល ការ​ថែរក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការ​ជំរុញ​អភិវឌ្ឍ​នៅ​មូលដ្ឋាន និង​ការ​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;