និទ្ទេស ដែល​ទទួល​បាន​ពី​ពិន្ទុ​នៃ​ការ​ប្រឡង​បាក់ឌុប

  • 2018-08-31 06:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា និទ្ទេស​សម្រាប់​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ មាន ៥​កម្រិត ​គឺ​និទ្ទេស A, B, C, D និង E។ ការ​កំណត់​និទ្ទេស​មាន​ដូច​ខាង​ក្រោម លើ​ពិន្ទុ​សរុប ៤៧៥៖

១. A: ល្អ​ប្រសើរ = ពិន្ទុ​សរុប​អប្បបរមា ៤២៧

២. B: ល្អ​ណាស់ = ពិន្ទុ​សរុប​អប្បបរមា ៣៨០

៣. C: ល្អ = ពិន្ទុ​សរុប​អប្បបរមា ៣៣២

៤. D: ល្អ​បង្គួរ = ពិន្ទុ​សរុប​អប្បបរមា ២៨៥

៥. E: មធ្យម = ពិន្ទុ​សរុប​អប្បបរមា ២៣៧

គួរ​បញ្ជាក់​ថា ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ បាន​ប្រព្រឹត្ត​​ចប់​​រួច​​រាល់​​កាល​ពី​ថ្ងៃ​ទី​២០ និង ២១ ខែ​សីហា ដោយ​ក្នុង​នោះ​មាន​ចំនួន​បេក្ខជន ១១៧ ០៦១​នាក់ ចែក​ចេញ​ជា​២​ក្រុម​គឺ​ថ្នាក់​វិទ្យាសាស្ត្រ ៥១,៧% និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ៤៨,៣%។ លទ្ធផល​បាក់ឌុប​លើក​នេះ នឹង​ត្រូវ​ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ ចំពោះ​មណ្ឌល​នៅ​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ដោយ​ឡែក នៅ​តាម​បណ្ដា​ខេត្ត​ដទៃ​ទៀត នឹង​ត្រូវ​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;