នាយករដ្ឋមន្រ្ដី ទូលថ្វាយ​ព្រះមហាក្សត្រ តែងតាំង​អគ្គ​នាយក​ថ្មី ៣រូប របស់​ក្រសួង​មហាផ្ទៃ

  • 2018-08-31 10:09:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ អំពី​ការផ្ទេរភារ​កិច្ច និងតែងតាំង​មុខតំណែងអគ្គ​នាយក ចំនួន​បីរូប នៃ​ក្រសួង​មហាផ្ទៃ ដែល​រួម​មាន៖

១. នាយ​ឧត្តម​សេនីយ៍ គៀត ច័ន្ទ​ថារិទ្ធ អគ្គ​ស្នងការរង​នគរ​បាលជាតិ​ ទៅ​ជាអគ្គ​នាយក នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ជំនួសនាយ​ឧត្តម​សេនីយ៍ សុខ ផល។

២. នាយ​ឧត្តម​សេនីយ៍ កង សុខន អគ្គ​ស្នងការរង​នគរ​បាលជាតិ​ ទៅ​ជាអគ្គ​នាយក​ នៃ​អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម ជំនួសនាយ​ឧត្តម​សេនីយ៍ ម៉ៅ ច័ន្ទតារា។

៣. លោក សេង យូអ៊ាន់ អគ្គ​នាយករង ទៅ​ជាអគ្គ​នាយក នៃ​អគ្គ​នាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ជំនួសលោក​​ឧត្តម​សេនីយ៍ ម៉ៅ ប៊ុន​ណារិទ្ធ។

នេះ​បើ​យោង​តាមលិខិត​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទូល​ថ្វាយ​ព្រះ​មហាក្សត្រ នៅ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នេះ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;