Liverpool និង Chelsea បន្ត​ប្រជែង​គ្នា​នៅលើ​កំពូល​តារាង Premier League

  • 2018-09-02 01:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហង្សក្រហម Liverpool និង​តោខៀវ Chelsea បាន​នឹង​កំពុង​បន្ត​ប្រជែងគ្នា​លើ​កំពូល​តារាង Premier League គិតត្រឹម​សប្តាហ៍ទី​៤នេះ បន្ទាប់ពី​ក្រុម​ទាំង២ បាន​យក​ឈ្នះ​គូ​ប្រកួត​រៀងៗ​ខ្លួន កាលពី​យប់មិញ។

Liverpool បាន​យក​ឈ្នះ Leicester City ក្នុង​លទ្ធផល ២-១។ ២គ្រាប់​របស់ Liverpool ធ្វើបាន​ដោយ Mane នៅ​នាទី១០ និង Roberto Firmino នៅ​នាទី៤៥។ នៅ​តង់​ទី២ Leicester City វាយ​បកបាន​១គ្រាប់វិញ ធ្វើបាន​ដោយ Ghezzal នៅ​នាទី​៦៣។

Salah របស់ Liverpool ក្នុងការ​ប្រកួតជាមួយ Leicester City កាលពីយប់មិញ (រូបថត៖ Reuters)
ចំណែក​ Chelsea បាន​យក​ឈ្នះ​ក្រុមភ្ញៀវ AFC Bournemouth ក្នុង​លទ្ធផល ២-០ ធ្វើបាន​ដោយ Pedro នាទី ៧២ និង Eden Hazard នាទី​៨៥។
Hazard របស់ Chelsea ស៊ុតបញ្ចូលទី AFC Bournemouth នៅនាទី៨៥ (រូបថត៖ Reuters)

លទ្ធផល​នេះ បាន​ធ្វើឱ្យ Liverpool និង Chelsea មាន ១២ពិន្ទុ​ដូចគ្នា ឈរលើ​កំពូល​តារាង (Liverpool មាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាង ១គ្រាប់) តាមពី​ក្រោយ​ដោយ Manchester City ដែល​មាន ១០​ពិន្ទុ។ ចំណែក Tottenham Hotspur និង Watford ដែល​មាន ៩ពិន្ទុ​ដូចគ្នា ឈរនៅ​លេខ៤ និងលេខ​៥ នឹងត្រូវ​ប្រកួតគ្នា​នៅ​យប់នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;