ក្រសួង​ទេសចរណ៍ ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង "ស្ដង់ដា​សេវា​កម្មស្ប៉ា-ម៉ាស្សា​កម្ពុជា"

  • 2018-09-05 06:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ទេសចរណ៍ បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​បច្ចេកទេស​លើ​សេចក្ដី​ព្រាង "ស្ដង់ដា​សេវាកម្ម​ស្ប៉ា-ម៉ាស្សា​កម្ពុជា" និង​ការណែនាំ​សេចក្ដីជូនដំណឹង​ស្ដីពីការ​ដាក់​ពាក្យ​ស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញា​ស្ដង់ដា​សេវាកម្មស្ប៉ា-ម៉ាស្សា​អាស៊ាន” កាលពី​ថ្ងៃ​ទី៤ ខែកញ្ញា​ម្សិលមិញ​នេះ ក្រោម​អធិបតីភាព លោក ណេប សាមុត អគ្គ​នាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍។

សិក្ខាសាលា​នេះ មាន​ការ​ចូលរួម​ពី​ពី​មន្រ្ដី​រាជការ​ក្រសួង​ទេសចរណ៍ មន្រ្ដី​ជំនាញ​មន្ទីរទេសចរណ៍​រាជធានី-ខេត្ត និង​ប្រតិបត្តិករ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ ២០០នាក់។

លោក ណេប សាមុត អគ្គ​នាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ ដឹកនាំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​បច្ចេកទេស​លើ​សេចក្ដី​ព្រាង "ស្ដង់ដា​សេវាកម្ម​ស្ប៉ា-ម៉ាស្សា​កម្ពុជា"

ថ្លែង​ក្នុង​សិក្ខាសាលា​នោះ លោក ណេប សាមុត បាន​ជម្រាប​ជូនអង្គពិធី អំពីយុទ្ធសាស្ត្ររបស់​ក្រសួងទេសចរណ៍​ ក្នុងការរៀបចំពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ “សេវាកម្មមួយ ស្ដង់ដាមួយ - One Service, One Standard” ដែលមានលក្ខណៈបន្ស៊ី​ទៅនឹងស្ដង់ដារបស់អាស៊ាន ដើម្បីធានាអំពីការផ្គត់ផ្គង់សេវាកម្មស្ប៉ា-ម៉ាស្សាកម្ពុជា មានគុណភាពអាចឆ្លើយតបទៅនឹងការកំណត់ជាយុទ្ធសាស្ត្ររបស់អាស៊ាន។

សូម​បញ្ជាក់ថា ស្ដង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាកម្ពុជា ត្រូវបានសិក្សាផ្គុំឡើងដោយសូចនាករគោលចំនួន ០៧គឺ៖ ទី១. សូចនាករគោលអំពីទីតាំង ស្ថាបត្យកម្មនិងទិដ្ឋភាពទូទៅ ទី២. សូចនាករគោលអំពីសេវាបម្រើ ទី៣. សូចនាករគោលអំពីបុគ្គលិកបម្រើការ ទី៤. សូចនាករគោលអំពីផលិតផល ទី៥. សូចនាករគោល អំពីឧបករណ៍និងសម្ភារៈប្រើប្រាស់ ទី៦. សូចនាករគោលអំពីការគ្រប់គ្រងអាជីវកម្ម និងទី៧. សូចនាករគោល អំពីការគ្រប់គ្រងបរិស្ថាន។

អ្នកចូលរួម​ក្នុង​សិក្ខាសាលា​ ដែល​មាន​មន្រ្ដី​រាជការ​ក្រសួង​ទេសចរណ៍ មន្រ្ដី​ជំនាញ​មន្ទីរទេសចរណ៍​រាជធានី-ខេត្ត និង​ប្រតិបត្តិករ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ប្រមាណ ២០០នាក់

សូចនាករគោលទាំង៧នេះ ត្រូវបានបែងចែកបន្តជា ២០២លក្ខណៈ​វិនិច្ឆ័យ ស្មើនឹងពិន្ទុសរុបចំនួន ៥៨០ពិន្ទុ។

ស្តង់ដាសេវាកម្មស្ប៉ា-ម៉ាស្សាកម្ពុជា មានការបែងចែកកម្រិតជ័យលាភីជា ០៥កម្រិត គឺ៖

  • ថ្នាក់ផ្កាយ១(កម្រិតថ្នាក់ទាបជាងគេ)នឹងត្រូវប្រគល់ជូនជ័យលាភីដែលទទួលបានពិន្ទុចន្លោះពី៤០%ទៅ៥០%នៃពិន្ទុសរុប។

  • ថ្នាក់ផ្កាយ២ ត្រូវប្រគល់ជូនជ័យលាភីដែលទទួលបានពិន្ទុចន្លោះពី៥១%ទៅ៦០%នៃពិន្ទុសរុប។

  • ថ្នាក់ផ្កាយ៣ត្រូវប្រគល់ជូនជ័យលាភីដែលទទួលបានពិន្ទុចន្លោះពី៦១%ទៅ៧០%នៃពិន្ទុសរុប។

  • ថ្នាក់ផ្កាយ៤ត្រូវប្រគល់ជូនជ័យលាភីដែលទទួលបានពិន្ទុចន្លោះពី៧១%ទៅ៩០%នៃពិន្ទុសរុប។

  • ថ្នាក់ផ្កាយ៥(កម្រិតថ្នាក់ខ្ពស់ជាងគេ)នឹងត្រូវប្រគល់ជូនជ័យលាភីដែលទទួលបានពិន្ទុចន្លោះពី៩១%ទៅ១០០%នៃពិន្ទុសរុប។

ជ័យលាភី នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ចំណាត់ថ្នាក់ និងផ្លាកសញ្ញាចំណាត់ថ្នាក់ទៅតាមកម្រិតចំណាត់ថ្នាក់ដែលទទួលបានតាមរយៈលទ្ធផលនៃការវាយតម្លៃ។

គួររំលឹកផងដែរថា ក្រៅ​ពី​ការ​ពិគ្រោះ​យោបល់​បច្ចេកទេស​លើ​សេចក្ដី​ព្រាង "ស្ដង់ដា​សេវាកម្ម​ស្ប៉ា-ម៉ាស្សា​កម្ពុជា" កន្លងមកក្រសួងទេសចរណ៍បានដាក់ចេញនូវ៖

  • ស្ដង់ដាទីក្រុងស្អាត ស្តង់ដាបដិសណ្ឋារកិច្ចល្អ

  • ស្តង់ដាសណ្ឋាគារបៃតង ស្តង់ដាផ្ទះស្នាក់កម្ពុជា

  • ស្តង់ដាសហគមន៍ទេសចរណ៍

  • ស្តង់ដាកាណូតទេសចរណ៍

  • ស្តង់ដាបង្គន់សាធារណៈកម្ពុជា

  • ប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍

  • ប្រព័ន្ធចំណាត់ថ្នាក់ភោជនីយដ្ឋាននិងអាហារដ្ឋាន

  • ប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ

  • និង​ប្រព័ន្ធចំណាត់ថ្នាក់រមណីយដ្ឋានទេសចរណ៍ ជាដើម៕

រូបភាព៖ ផ្ដល់​ឲ្យ

អត្ថបទ៖ សុខ សុវត្ថិ

;