លោក ហ៊ុន ម៉ានី និងលោក ប៉ា សុជាតិវង្ស ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មការនៃរដ្ឋសភា
- 2018-09-06 02:36:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ហ៊ុន ម៉ានី និងលោក ប៉ា សុជាតិវង្ស ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មការនៃរដ្ឋសភា
ចន្លោះមិនឃើញ
លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៦ កញ្ញានេះ ត្រូវបានសមាជិករដ្ឋសភា បោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភានីតិកាលទី៦ (គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍)។ ចំណែកអនុប្រធាននៃគណៈកម្មការនេះ គឺ លោកស្រី ឯម ប៉ុណ្ណា។
ចំណែកលោក ប៉ា សុជាតិវង្ស តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ត្រូវបានជ្រើសរើសជាប្រធានកម្មការទី១ នៃរដ្ឋសភា (គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា)។ ចំណែកអនុប្រធាននៃគណៈកម្មការនេះ គឺលោកស្រី បាន ស្រីមុំ។
ក្រៅពីនេះ ប្រធានគណៈកម្មការចំនួន ៨ទៀតរួមមាន៖
លោក ជាម យៀប ប្រធានគណៈកម្មការទី២ (គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។ លោក ឡូយ សុផាត ជាអនុប្រធាន។
លោក ជា វណ្ណដេត ប្រធានគណៈកម្មការទី៣ (គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក)។ លោក ហ៊ូ ស្រ៊ី ជាអនុប្រធាន។
លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ (គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ)។ លោក ប្រាជ្ញ ចន្ទ ជាអនុប្រធាន។
លោក ឈាង វុន ប្រធានគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន)។ លោក សួស យ៉ារ៉ា ជាអនុប្រធាន។
លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ (គណៈកម្មការនីតិកម្ម និងយុត្តិធម៌)។ លោក គ្រួច សំអាន ជាអនុប្រធាន។
លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ (គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។ លោក ប៉ាល់ សំអឿន ជាអនុប្រធាន។
លោកស្រី និន សុផុន ប្រធានគណៈកម្មការទី៩ (គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់)។ លោក សុខ សូកាន ជាអនុប្រធាន។
លោក ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ (គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ)។ លោក ត្រឹង ថាវី ជាអនុប្រធាន។
សូមបញ្ជាក់ផងដែរថា ប្រធានរដ្ឋសភានីតិកាលទី៦នេះ គឺសម្តេច ហេង សំរិន។ អនុប្រធានទី១ លោក ងួន ញ៉ិល និងអនុប្រធានទី២ គឺលោកស្រី ឃួន សុដារី៕
អត្ថបទទាក់ទង៖
សមាសភាពទេសរដ្ឋមន្ត្រីទាំង១៧រូប សម្រាប់រដ្ឋាភិបាលអាណត្តិទី៦
រដ្ឋមន្ត្រីចំនួន៣រូប ត្រូវបានដំឡើងតួនាទីជាឧបនាយករដ្ឋមន្ត្រី