លោក ហ៊ុន ម៉ាណែត ត្រូវ​នាយករដ្ឋមន្ត្រី​ស្នើ​តែងតាំង​ជា​មេទ័ព​ជើង​គោក

  • 2018-09-06 06:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទូល​ស្នើ​ព្រះ​មហាក្សត្រ​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ត្រាស់​បង្គាប់​តែងតាំង​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក បន្ថែម​ពី​លើ​មុខងារ​បច្ចុប្បន្ន ដែល​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ។

នេះ​បើ​យោង​តាម​លិខិត​របស់​សម្ដេច ហ៊ុន សែន ទូល​ថ្វាយ​ព្រះ​មហាក្សត្រ ដែល [ខ្លីៗ] ទទួល​បាន​នា​រសៀល​ ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨។

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ
សូម​ជម្រាប​ថា ក្រៅ​ពី​លោក ហ៊ុន ម៉ាណែត សម្ដេច ហ៊ុន សែន ក៏​បាន​ស្នើ​ព្រះ​មហាក្សត្រ​តែងតាំង​នាយ​ឧត្ដមសេនីយ៍ ឥត សារ៉ាត់ ជា​នាយ​សេនាធិការ​ចម្រុះ នៃ​កង​យោធពលខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ និង​ ឧត្ដមសេនីយ៍​ឯក វង្ស ពិសេន ជា​អគ្គ​មេបញ្ជាការ នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​នាយ​ឧត្ដមសេនីយ៍ (ផ្កាយ ៤)៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;