វៀតណាម បង្ហាញ​រូបរាង​រថយន្ត​ផ្លូវការ​ដំបូង​គេ​របស់​ខ្លួន ដែល​ត្រៀម​ឡើង​ទីផ្សារ​អន្តរជាតិ

  • 2018-09-06 09:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុមហ៊ុន​ Vinfast របស់​វៀតណាម​ នឹង​បង្ហាញ​​វត្តមាន​រថយន្ត​​​ដែល​ផលិត​ក្រោម​ម៉ាក​រថយន្ត​វៀតណាម​ដំបូង​គេ នៅ​លើ​ទីផ្សារ​អន្តរជាតិ ក្នុង​កម្មវិធី​ពិព័រណ៍​មួយ​ឈ្មោះ "Paris Motor Show 2018"។ ពិព័រណ៍​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នា​​​​ថ្ងៃ​ទី​២ ខែ​​តុលា​​ខាង​មុខ​ ហើយ​ក្រុមហ៊ុន Vinfast គ្រោង​នឹង​ដាក់​បង្ហាញ​​រថយន្ត​​ចំនួន​២​ប្រភេទ​ គឺ​ Sedan មួយ​ម៉ូដែល និង​ SUV មួយ​ម៉ូដែល។

ដោយ​ឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កញ្ញា​នេះ ក្រុមហ៊ុន​ Vinfast ក៏​បាន​បង្ហាញ​រូបរាង​ផ្លូវ​ការ​នៃ​រថយន្ត​ទាំង​ពីរ ដែល​ជា​កា​រ​រចនា​រូបរាង​ដោយ​ក្រុមហ៊ុន​អ៊ីតាលី​ឈ្មោះ​ Pininfara។ រន្ធ​ខ្យល់​ផ្នែក​ខាង​មុខ​នៃ​រថយន្ត​ទាំង​ពីរ​ប្រភេទ​មាន​រចនាបថ​រាង​អក្សរ​ “V” តំណាង​ឲ្យ​ឈ្មោះ​ Vin នឹង​ចង្កៀង​រាង​អក្សរ​ “F” តំណាង​ឲ្យ​ Fast។ ​ចំណុច​លម្អិត​ដទៃ​ទៀត​ទាក់​ទង​នឹង​រថយន្ត​ មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ថា ក្រោយ​ការ​តាំង​បង្ហាញ​នៅ​បារាំង Vinfast នឹង​បញ្ចេញ​រថយន្ត​ជា​ផ្លូវការ​នៅ​អំឡុង​​ខែ​ធ្នូ​​ខាង​មុខ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក ហើយ​នឹង​ចេញ​លក់​​នា​ខែ​កញ្ញា​ ឆ្នាំ ២០១៩៕​​

ប្រភព៖ Sabay News ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
;