មេធាវី៖ លោក កឹម សុខា សុំការ​យោគយល់​ដែលមិន​អាច​ជួប​អ្នក​គាំទ្រ​បាន

  • 2018-09-10 04:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក កឹម សុខា បាន​ថ្លែង​អំណរគុណ​ដល់​ប្រជា​ពលរដ្ឋ និង​អ្នក​គាំទ្រ​រូបលោក ហើយ​លោក​ក៏​ស្នើសុំ​ឱ្យមានការ​យោគយល់​ផងដែរ ពីព្រោះ​លោក​មិន​ទាន់អាច​ជួប​អ្នកគាំទ្រ​បានទេ​នៅ​ពេលនេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ចាន់ ចេន មេធាវី​លោក កឹម សុខា នាព្រឹក​ថ្ងៃទី១០កញ្ញា​នេះ។

លោក ចាន់ ចេន ថ្លែងនៅមុខផ្ទះលោក កឹម សុខា នាព្រឹកថ្ងៃទី១០កញ្ញា ២០១៨
លោក កឹម សុខា អតីត​ប្រធាន​នៃអតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ហើយ​ត្រូវបាន​ដឹកមក​ដល់​គេហដ្ឋាន​របស់​លោក​វិញ​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ទាបភ្លឺ​ថ្ងៃ១០​កញ្ញា ក្រោយ​ជាប់​ឃុំខ្លួន​អស់​រយៈពេល ១​ឆ្នាំ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ  ឱ្យដឹង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ដោះលែង​លោក កឹម សុខា ឱ្យនៅ​ក្រៅ​ឃុំ ហើយ​ជំនួស​មក​វិញ​នូវ​វិធានការ​នៃ​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ដោយ​ភ្ជាប់​នូវ​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​មួយ​ចំនួន។  ការ​សម្រេច​នេះ​ដោយ​ផ្អែក​លើ​ហេតុផល​ខាង​សុខភាព និង​មាន​ការ​ធានា​ខាង​ផ្នែក​នីតិវិធី​ច្បាស់លាស់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា នឹង​មិន​អាច​រត់​គេច​ខ្លួន​ពី​នីតិវិធី​តុលាការ​ឡើយ៕

ខាងក្រោមនេះជាទិដ្ឋភាព នៅមុខផ្ទះរបស់លោក កឹម សុខា នាព្រឹកនេះ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;