ក្រុមហ៊ុន Boeing៖ ចិន​នឹង​ទិញ​យន្តហោះ​ជាង ៧​ពាន់​គ្រឿង ច្រើន​ជាង​អាមេរិក

  • 2018-09-11 04:49:25
  • ចំនួនមតិ 2 | ចំនួនចែករំលែក 25

ចន្លោះមិនឃើញ


ក្រុមហ៊ុន​អាកាសចរណ៍​ចិន​នឹង​ទិញ​យន្តហោះ ៧៦៩០​គ្រឿង ក្នុង​ទំហំទឹកប្រាក់ ១,២​ទ្រីលាន​ដុល្លារ ក្នុង​រយៈពេល ២០​ឆ្នាំ​ខាង​មុខ។ នេះបើយោងតាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន Boeing នៅ​ថ្ងៃ​ទី១១ ខែ​កញ្ញា ២០១៨​នេះ។

គម្រោង​ទិញ​យន្តហោះ​របស់​ចិន​នេះ គឺ​ខ្ពស់​ជាង ៦,២% បើ​ធៀប​នឹង​គម្រោង​ទិញយន្តហោះ​របស់​អាមេរិក ដែល​មាន ៧២៤០​គ្រឿង កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន Boeing បញ្ជាក់​ថា ចិន​ក៏​ត្រូវការ​ផង​ដែរ​នូវ​សេវាកម្ម​ពាណិជ្ជកម្ម​ដែល​មាន​ទំហំ​ទឹកប្រាក់ ១,៥​ទ្រីលាន​ដុល្លារ សម្រាប់​ជើងហោះហើរ​របស់​ខ្លួន​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

;