តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឆ្លើយតប​នឹង​ការ​គំរាម​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក

  • 2018-09-11 09:26:10
  • ចំនួនមតិ 6 | ចំនួនចែករំលែក 29

ចន្លោះមិនឃើញ


តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី១១ ខែ​កញ្ញា ២០១៨​នេះ​ថា តុលាការ​នឹង​បន្ដ​ធ្វើការ​របស់​ខ្លួន​ដោយ​គ្មាន​រុញរា​នោះ​ទេ។ ការ​ប្រកាស​នេះ គឺ​ក្រោយ​លោក John Bolton ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​បាន​គំរាម​ដាក់​ទណ្ឌកម្ម ប្រសិន​បើ​តុលាការ​នេះ​ស៊ើប​អង្កេត​លើ​ជនជាតិ​អាមេរិក​ណា ពាក់ព័ន្ធ​នឹង​ឧក្រឹដ្ឋកម្ម​សង្រ្គាម​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។

ច្រកចូល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​/ រូបភាព៖ Reuters

តុលាការ​បញ្ជាក់​ថា តុលាការ​គឺ​ជា​ស្ថាប័ន​ឯករាជ្យ និង​មិន​លំអៀង ដោយ​មាន​ប្រទេស​គាំទ្រ​ចំនួន១២៣។ តុលាការ​បញ្ជាក់​ថា "តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺ​ជា​តុលាការ​នៃ​ច្បាប់ នឹង​បន្ដ​ធ្វើការ​របស់​ខ្លួន​ដោយ​គ្មាន​រុញរា​នោះ​ទេ ដោយ​យោង​តាម​គោលការណ៍​នានា និង​យោបល់​គ្រប់​ជ្រុងជ្រោយ​នៃ​នីតិរដ្ឋ"៕

អត្ថបទទាក់ទង៖ អាមេរិក​គំរាម​ចាប់ខ្លួន​ចៅក្រម​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

;