​សម្ដេច​ហ៊ុន សែន លើក​ឡើង​៤ចំណុច ​ប្រាប់​ទៅកាន់​ក្រុមហ៊ុន​ធំ​ៗ​ចំនួន៦​របស់​ចិន

  • 2018-09-11 09:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 109

ចន្លោះមិនឃើញ

បន្ទាប់ពី​អញ្ជើញ​ចូលរួម​កិច្ច​សន្ទនា​តុ​មូល ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចិន​រួច​មក នៅ​ទីក្រុង​ណាន​នីង ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ សម្ដេច ហ៊ុន សែន បាន​អញ្ជើញ​ឆ្លើយ​នូវ​សំណួរ​មួយ​ចំនួន​ដែល​លើកឡើង​ដោយ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​៦​របស់​ចិន ដែល​កំពុង​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា។

​សម្ដេច​ ហ៊ុន សែន ​បាន​លើក​ឡើង​ចំនួន​ ៤ចំណុច​ដូច​ខាងក្រោម៖

សម្ដេច ហ៊ុន សែន ថ្លែងទៅកាន់អ្នកវិនិយោគ ក្រុមហ៊ុនធំៗរបស់ចិន នៅថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០១៨​នេះ (រូបថត៖ ទំព័រហ្វេសប៊ុកផ្លូវការ សម្ដេច ហ៊ុន សែន)

១- រាជរដ្ឋាភិបាល​ថ្មី​នីតិកាល​ទី​៦ ដែល​ដឹកនាំ​ដោយ​សម្តេច​ផ្ទាល់ នឹង​បន្ត​ជំរុញ​លើក​ទឹកចិត្ត និង​ផ្តល់​នូវ​ការ​គាំពារ​ខ្ពស់​ចំពោះ​អ្នក​វិនិយោគទុន​បរទេស​ទាំងអស់ ក្នុង​នោះ​រាប់ទាំង​វិនិយោគទុន​ចិន​ដែល​មាន​វត្តមាន​នៅ​ទីនេះ និង ដែល​មាន​គម្រោង​ទៅ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អនាគត​ផង​ដែរ​។

២- សម្ដេច បាន​គូស​បញ្ជាក់​ដល់​អ្នក​វិនិយោគ​ទុន​ចិន ពី​គម្រោង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ស្នើ​ដល់​រដ្ឋាភិបាល​ចិន ក្នុង​ការ​ផ្តល់​កម្ចី​សម្បទាន​ដល់​ការ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវ័ន្ត ក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​មាន​ការ​តភ្ជាប់​ផ្ទៃ​ក្នុង​ប្រទេស និង​ការ​តភ្ជាប់​ជាមួយ​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក៏​ដូចជា​ការ​តភ្ជាប់​ទៅ​កាន់​ប្រទេស​ចិន តាម​រយៈ​ផ្លូវ​ទឹក ផ្លូវគោក និង​ផ្លូវ​អាកាស។

៣- សម្ដេច​នាយករដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ទៅ​កាន់​បណ្តា​ក្រុមហ៊ុន​ចិន​ កុំ​មាន​ការ​ភ័យខ្លាច​ទៅ​លើ​ការ​លុប​កុងត្រា​ចាស់​ណា​មួយ ពី​សំណាក់​ក្រុមហ៊ុន​វិនិយោគទុន តែ​ផ្ទុយ​ទៅ​វិញ​ រាជរដ្ឋាភិបាល​ថ្មី នីតិកាល​ទី៦ នឹង​បន្ត​ការពារ​នូវ​រាល់​ផល​ប្រយោជន៍​របស់​ក្រុម​ហ៊ុន​ទាំងអស់ ក្នុង​ប្រទេស​កម្ពុជា​។

៤- ពាក់ព័ន្ធ​នឹង​ការ​បណ្ដាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា ​សម្ដេច​បាន​អំពាវនាវ​ដល់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ចិន​ទាំងអស់ បន្ត​បណ្ដាក់ទុន​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង​ ព្រោះ​កម្ពុជា​នៅ​មាន​សក្តានុពល​ជា​ច្រើន ក្នុង​ការ​វិនិយោគ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ការ​រីក​ចម្រើន​ថែម​ទៀត​៕

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម