អគ្គ​នាយកថ្មី ៣រូប​នៃ​ក្រសួង​មហាផ្ទៃ ចូលកាន់​តំណែង​ជាផ្លូវការ​ព្រឹកនេះ

  • 2018-09-12 02:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ក្រសួងមហាផ្ទៃ បានធ្វើពិធី​ប្រកាស​ចូលកាន់​តំណែង​​អគ្គ​នាយក នៃ​អគ្គ​នាយកដ្ឋាន​ចំនួន ៣ របស់​ក្រសួង​មហាផ្ទៃ គឺ​អគ្គ​នាយកដ្ឋាន​​អន្តោ​ប្រវេសន៍ អគ្គ​នាយកដ្ឋាន​​អត្តសញ្ញាណកម្ម និង​អគ្គ​នាយក​ដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។ ពិធីនេះ ធ្វើ​ឡើង​ក្រោមអធិបតីភាព​សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី។

អគ្គ​នាយកថ្មី ទាំង ៣រូប ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ ចេញ​ព្រះរាជ​ក្រឹត្យ​ កាលពី​ថ្ងៃទី១ ខែកញ្ញា ត្រាស់​បង្គាប់​តែងតាំង​ រួមមាន៖

១.​ នាយ​ឧត្តម​សេនីយ៍ គៀត ច័ន្ទ​ថារិទ្ធ ជា​អគ្គ​នាយក នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ (ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល​)

២. នាយ​ឧត្តម​សសេនីយ៍ កង សុខន ជាអគ្គ​នាយក នៃអគ្គ​នាយកដ្ឋាន​អត្តសញ្ញានកម្ម (ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា​)

៣.​ លោក សេង យូអ៊ាន់ ជាអគ្គ​នាយក នៃ​អគ្គ​នាយក​ដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ (ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ប៊ុន​ណា​រិ​ទ្ធ​)

អត្ថបទ៖ សុខ សុវត្ថិ

;