សំណង់អច្ឆរិយនិងទីតាំងល្បីៗ ១៨ ដែលត្រូវចិនចម្លង រួមទាំងសំណង់ប្រាសាទខ្មែរ
- 2018-09-13 07:58:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំណង់អច្ឆរិយនិងទីតាំងល្បីៗ ១៨ ដែលត្រូវចិនចម្លង រួមទាំងសំណង់ប្រាសាទខ្មែរ
ចន្លោះមិនឃើញ
ប្រទេសចិន បានធ្វើការចម្លងរចនាបថ និងសាងសង់សំណង់អច្ឆរិយជាច្រើន នៅជុំវិញពិភពលោក។ យ៉ាងណាក៏ដោយ គេសង្កេតឃើញសំណង់អច្ឆរិយសំខាន់ៗ និងទីតាំងល្បីៗ ចំនួន១៨ ដែលចិនបានចម្លង ក្នុងនោះក៏មានការចម្លងរចនាបថប្រាសាទ របស់ខ្មែរផងដែរ។
សំណង់អច្ឆរិយ និងទីតាំងទាំង១៨ មានដូចខាងក្រោម៖
១- ស្ពាន Tower Bridge របស់ក្រុងឡុងដ៍ ចក្រភពអង់គ្លេស ត្រូវបានចម្លងឡើងនៅខេត្ត Jiangsu ប្រទេសចិន។
២- ប្រាសាទ Parthenon របស់ក្រុងអាតែន ប្រទេសក្រិក ត្រូវបានចម្លងឡើងនៅខេត្ត Gansu ប្រទេសចិន។
៣- ប៉ម Eiffel របស់ក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានចម្លងឡើងនៅខេត្ត Tianducheng ប្រទេសចិន។
៤- ស្ពាន Harbour របស់ក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ត្រូវបានចម្លងឡើងនៅក្រុងប៉េកាំង ប្រទេសចិន។
៥- កីឡដ្ឋានបុរាណ Colosseum របស់ក្រុងរ៉ូម ប្រទេសអ៊ីតាលី ត្រូវបានចម្លងឡើងនៅក្រុងម៉ាកាវ ប្រទេសចិន។
៦- ខ្លោងទ្វារ Arc de Triomphe របស់ក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានចម្លងឡើងនៅក្រុង Jiangyan ប្រទេសចិន។
៧- រូបសំណាក Great Sphinx of Giza របស់ប្រទេសអាហ្ស៊ីប ត្រូវបានចម្លងឡើងនៅក្រុង Chuzhou ប្រទេសចិន។
៨- វិមានក្រិមឡាំង របស់ក្រុងមូស្គូ ប្រទេសរុស្ស៊ី ត្រូវបានចម្លងឡើងនៅក្រុងប៉េកាំង ប្រទេសចិន។
៩- ភូមិ Florentia របស់ប្រទេសអ៊ីតាលី ត្រូវបានចម្លងឡើងនៅក្រុង Wuqing ប្រទេសចិន។
១០- ប្រឡាយចាស់របស់ក្រុង Florence ប្រទេសអ៊ីតាលី ត្រូវបានចម្លងឡើងនៅក្រុង Wuqing ប្រទេសចិន។
១១- ពីរ៉ាមីត Louvre របស់ក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានចម្លងឡើងនៅក្រុង Chongqing ប្រទេសចិន។
១២- សេតវិមាន អាមេរិក ត្រូវបានចម្លងឡើងនៅក្រុងប៉េកាំង ប្រទេសចិន។
១៣- ប្រាសាទ Karnak របស់អេហ្ស៊ីប ត្រូវបានចម្លងឡើងនៅក្រុង Wuhan ប្រទេសចិន។
១៤- រូបសំណាក Moai នៅកោះ Easter Island ត្រូវបានចម្លងឡើងនៅក្រុងប៉េកាំង ប្រទេសចិន។
១៥- សណ្ឋាគារ Chateau Laffitte ក្នុងសតវត្សទី១៧ របស់បារាំង ត្រូវបានចម្លងឡើងនៅចិន។
១៦- សហគមន៍ Hallstatt របស់ប្រទេសអូទ្រីស ត្រូវបានចម្លងឡើងនៅក្រុង Huizhou ប្រទេសចិន។
១៧- ប៉ម Tower of Pisa របស់ប្រទេសអ៊ីតាលី ត្រូវបានចម្លងឡើងនៅក្រុងសៀងហៃ ប្រទេសចិន។
១៨- សំណង់ប្រាសាទដ៏ធំដែលមានរចនាបថបែបខ្មែរ ត្រូវបានចម្លងឡើងនៅក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ប្រទេសចិន។ សំណង់នេះ ត្រូវបានសាងសង់ថ្មី នៅក្នុងសួនកម្សាន្ត ឈ្មោះ Fantawild Asian Legend ។
រូបថត៖ Reuters