ព្យុះ "មង្ឃុត" និងព្យុះ "បារីចាត" នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ទូទាំងប្រទេស
- 2018-09-13 09:13:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្យុះ "មង្ឃុត" និងព្យុះ "បារីចាត" នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ទូទាំងប្រទេស
ចន្លោះមិនឃើញ
បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានសង្កេតឃើញថា៖
ព្យុះទី២២ ឈ្មោះ មង្ឃុត (Mungkhut) បាន និងកំពុងធ្វើដំណើរទៅដល់ភាគខាងជើងប្រទេសវៀតណាម នៅយប់ថ្ងៃទី១៧ ខែកញ្ញា។
ព្យុះទី២៣ ឈ្មោះ បារីចាត (Barijat) នឹងថយឥទ្ធិពលនៅក្នុងសមុទ្រចិនខាងត្បូង ត្រង់ភាគខាងជើងកោះហៃណាំ។
ប្រព័ន្ធសម្ពាធទាបបន្តអូសកាត់លើអាងទន្លេមេគង្គ និងបន្តមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។
ក្រសួងធនធានទឹក បានបញ្ជាក់ថា លក្ខណៈបែបនេះ នឹងធ្វើឲ្យកម្ពុជាបន្តធ្លាក់ភ្លៀងរាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកញ្ញា ពិសេសតំបន់ខ្ពង់រាបភាគឦសានជាប់ព្រំដែនកម្ពុជា-ឡាវ និងតំបន់វាលទំនាបតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើនជោកជាំ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕