ក្រុង​ព្យុងយ៉ាង រៀបចំ​ជំនួប​កំពូល​មេដឹកនាំ​កូរ៉េ​ទាំង​ពីរ នៅ​សប្ដាហ៍​នេះ

  • 2018-09-17 03:49:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង និង​លោក គីម ជុងអ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង នឹង​ជួប​ពិភក្សា​គ្នា ក្នុង​ជំនួប​កំពូល​លើក​ទី​៣ នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង របស់​កូរ៉េខាងជើង នៅ​សប្ដាហ៍​នេះ។

លោក Im Jong-seok ប្រធាន​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បញ្ជាក់​ថា ជំនួប​នេះ នឹង​ពិភាក្សា​ដោយ​ផ្ដោត​សំខាន់​លើ​មធ្យោបាយ​ដើម្បី​រំលាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។

លោក មូន ចេអ៊ីន និង​លោក គិម ជុងអ៊ុន ចាប់ដៃ​គ្នា នៅ​តំបន់ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ/ រូបភាព៖ Reuters
ក្នុង​នោះ លោក មូន ចេអ៊ីន នឹង​ចេញ​ដំណើរ​ពី​មូលដ្ឋាន​កងទ័ព​អាកាស Seongnam នៅ​វេលា​ម៉ោង ៨:៤០​នាទី​ព្រឹក​ថ្ងៃ​ទី១៨ ខែ​កញ្ញា ២០១៨។ លោក​គ្រោង​នឹង​ទៅ​ដល់​ក្រុង​ព្យុងយ៉ាង នៅ​វេលាម៉ោង ១០:០០​ព្រឹក។ នៅ​ថ្ងៃ​ដដែល​នេះ លោក មូន នឹង​ជួបជាមួយ​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង ហើយ​នឹង​អាច​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា។

ចូលដល់​ថ្ងៃ​ទី១៩ ខែ​កញ្ញា ២០១៨ មេដឹកនាំ​ទាំង​ពីរ​នឹង​ជួប​ពិភាក្សា​គ្នា ជា​លើក​ទី​២។ លោក​ប្រធាន​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កូរ៉េខាងជើង​នេះ គឺ​ផ្ដោត​លើ​របៀបវារៈ​ចំនួន៣។

ទី​មួយ គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង និង​អភិវឌ្ឍ​ទំនាក់ទំនង​ប្រទេស​កូរ៉េទាំងពីរ ទីពីរ ដើម្បី​ចរចា និង​ជំរុញ​ការ​ជជែក​ពិភាក្សា កូរ៉េខាងជើង-អាមេរិក សម្រាប់​ការ​រំលាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​ការ​កាត់បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា និង​បញ្ចប់​ការ​គំរាម​នៃ​សង្រ្គាម។

ក្រោយ​ជំនួប​កំពូល​នេះ លោក មូន គ្រោង​នឹង​ចាកចេញ​ពី​កូរ៉េខាងជើង នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​កញ្ញា ២០១៨៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;