រក​ឃើញ​កីឡាករ​១០​នាក់​ចុងក្រោយ ដណ្ដើម​ពាន​កីឡាករ​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ

  • 2018-09-17 08:31:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា បានបង្ហាញកីឡាករ១០នាក់ ដែលបានឆ្លងផុតដំណាក់កាលទី១ នៃការបោះឆ្នោតរកអ្នកឈ្នះពានរង្វាន់កីឡាករដែលមានប្រជាប្រិយភាពជាងគេសម្រាប់កម្មវិធី Cambodia Football Award នៅចុងរដូវកាលនេះ។

កីឡាករទាំង១០ រួមមាន៖

  • កីឡាករ ម៉ាត់ នូរុណ មកពីក្លឹបអគ្គិសនីកម្ពុជា
  • កីឡាករ ស៊ិន កក្កដា មកពីក្លឹប ភ្នំពេញក្រោន
  • កីឡាករ សាន គីមហេង មកពីក្លឹបវិសាខា
  • កីឡាករ រស់ គង់សំរេច មកពីក្លឹបព្រះខ័នរាជស្វាយរៀង
  • កីឡាករ គួច សុកុម្ភៈ មកពីក្លឹបណាហ្គាវើល
  • អ្នកចាំទី ស៊ូ យ៉ាទី មកពីក្លឹប ណាហ្គាវើល
  • កីឡាករ សុះ សូហាណា មកពីក្លឹបណាហ្គាវើល
  • កីឡាករ Silva Calijuri MAYCON Rogerio មកពីក្លឹបបឹងកេត
  • កីឡាករ Ajayi Gbenga Samuel មកពីក្លឹបបឹងកេត
  • កីឡាករ ហុង ផេង មកពីក្លឹបបឹងកេត

កីឡាករទាំង១០ នាក់​ នឹងត្រូវដាក់ឲ្យប្រកួតម្តងទៀតដើម្បីស្វែងរកអ្នកដែលទទួលបានការ​ចុច​ Like ច្រើនជាងគេចំនួន ៣នាក់។ ដំណាក់កាលនេះ ចាប់ពីថ្ងៃទី១៧ ដល់​ថ្ងៃទី​២៦ កញ្ញា ឆ្នាំ​២០១៨​។

ដើម្បីចូលរួមបោះឆ្នោតដំណាក់កាលទី២ សូចចុចតំណ Link នេះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;