អាមេរិក យក​ពន្ធ​លើ​ទំនិញ​ចិន ២០០​ពាន់​លាន​ដុល្លារ

  • 2018-09-18 01:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ថ្លែង​កាល​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា​ថា លោក​នឹង​យក​ពន្ធ​១០% លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន​ចំនួន ២០០​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​លោក ត្រាំ ស្តី​ពី​ការ​យក​ពន្ធ​ថ្មី​លើ​ទំនិញ​ចិន។

កំពង់ផែមួយ នៅចិន (រូបថត៖ Reuters)
ប្រធានាធិបតី​អាមេរិក បាន​គំរាម​ថា ប្រសិនបើ​ចិន ចាត់​វិធានការ​ប្រឆាំង​នឹង​កសិករ ឬ​ឧស្សាហកម្ម​អាមេរិក លោក​នឹង​យក​ពន្ធ​លើ​ទំនិញ​ចិន ២៦៧ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត។

យ៉ាងណា​ក៏ដោយ លោក ត្រាំ បាន​លើកលែង​ចំពោះ​ផលិតផល​របស់​ក្រុមហ៊ុន Apple ឡើយ។ ការ​យក​ពន្ធ​នេះ នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ​២០១៨។

កន្លងមក អាមេរិក​បាន​ដំឡើង​ពន្ធ ២៥% លើ​ទំនិញ​ចិន ដែល​ស្មើ​នឹង ៥០ពាន់​លាន​ដុល្លារ​អាមេរិក​រួច​ទៅ​ហើយ​។

សូម​រំឭក​ថា អាមេរិក បាន​នាំចូល​ទំនិញ​ពី​ប្រទេស​ចិន ប្រមាណ​ជា ៥០៥ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ២០១៧។ ចាប់ពី​ដើម​ឆ្នាំ រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០១៨ អាមេរិក​នាំចូល​ទំនិញ​ចិន កើន​ឡើង ៩% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;