CDC អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​៦ វិនិយោគ​ប្រមាណ​ជិត ៣០​លាន​ដុល្លារ

  • 2018-09-18 06:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជាស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន ៦ ដើម្បី​ធ្វើការ​វិនិយោគ​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង ដែល​ទឹកប្រាក់​វិនិយោគ​ជិត ២៧,៨ លាន​ដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​រាប់​ពាន់​កន្លែង​។ គម្រោង​ទាំង​នោះ រួម​មាន៖

១- ក្រុមហ៊ុន “YANXIN THREAD LACE CO.,LTD.”៖ គម្រោង​បង្កើត​រោងចក្រ​ខារអំបោះ ផលិត​ខ្សែ​ស្បែក​ជើង និង​គ្រឿង​បន្សំ​ស្បែក​ជើង ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ (អតីត​ខណ្ឌ​ដង្កោ) រាជធានី​ភ្នំពេញ។ ក្រុមហ៊ុន​នេះ​មាន​ទុន​វិនិយោគ​ប្រមាណ ៣,៤៩លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ២៧២​កន្លែង​។

២- ក្រុមហ៊ុន “HIGH HOPE (CAMBODIA) APPAREL MANUFACTURING CO.,LTD.”៖ គម្រោង​បង្កើត​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែកចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល។ ក្រុមហ៊ុន​នេះ មាន​ទុន​វិនិយោគ​ប្រមាណ ៥,៥៦​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ១៤៨១​កន្លែង។

៣- ក្រុមហ៊ុន “DE XIANG GARMENT CO.,LTD.”៖ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍សែនជ័យ (អតីត​ភូមិ​ព្រៃ​ទា សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ) រាជធានី​ភ្នំពេញ។ ក្រុមហ៊ុន​នេះ មាន​ទុន​វិនិយោគ​ប្រមាណ ២,៦០​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ៧៤១​កន្លែង។

៤- ក្រុមហ៊ុន “GOODNEWS PACKAGING TECHNOLOGY CO.,LTD.”៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែក​ជើង កាបូប និង​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សាលា​គ្រួស ឃុំ​ព្រះ​និព្វាន្ត ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ។ ក្រុមហ៊ុន​នេះ មាន​ទុន​វិនិយោគ​ប្រមាណ ៦,១០​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ២៧០​កន្លែង​។

៥- ក្រុមហ៊ុន “AYC GARMENT FACTORY CO.,LTD.”៖ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល។​ ក្រុមហ៊ុន​នេះ មាន​ទុន​វិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ៩១១​កន្លែង​។

៦- ក្រុមហ៊ុន “FENGFAN (CAMBODIA) CO.,LTD.”៖ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​២ ភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្ត​តាកែវ។ ក្រុមហ៊ុន​នេះ មាន​ទុន​វិនិយោគ​ប្រមាណ ៧,០៥លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ៣០៣៤​កន្លែង​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;