ខេត្ត​ក្រចេះ បន្ត​ចាប់ដៃ​ជាមួយ​វៀតណាម​ ​​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច

  • 2018-09-20 04:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង​លោក វ៉ូ គៀនមិញ ឯក​អគ្គរដ្ឋ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បាន​ពិភាក្សា​ពី​បំណង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ ដើម្បី​បង្កើន​សេដ្ឋកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វេប​សាយ​ក្រសួង​មហាផ្ទៃ។

ជំនួប​រវាង​លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក វ៉ូ គៀនមិញ ឯក​អគ្គរដ្ឋ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០១៨​ (រូបថត៖ វេបសាយក្រសួងមហាផ្ទៃ)
ក្នុង​ឱកាស​ជួប​សំណេះសំណាល​កាលពី​ថ្ងៃទី​១៩កញ្ញា​​ លោក វ៉ា ថន បាន​បញ្ជាក់​ថា ទឹកដី​ខេត្ត​ក្រចេះ មាន​លក្ខណៈ​អំណោយ​ផល​ដល់​ការ​វិនិយោគ​សេដ្ឋកិច្ច ដោយ​ផ្អែក​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ដៃ​គូ វិនិយោគ​នានា ក្នុង​នោះ​មាន​ក្រុមហ៊ុន​វិនិយោគ​ដីសម្បទាន​សេដ្ឋកិច្ច​ចំនួន ៤៩ ​ក្រុមហ៊ុន វិនិយោគ​លើ​ផ្ទៃដី​សរុប​ជិត​ ២០ម៉ឺន​ហិកតា (១៩៩៩១៦) ដាំដុះ​កៅស៊ូ​បាន​ចំនួន ៨៥០០០ ហិកតា និង​ដំឡូងមី​បាន ៤៥២២ ហិកតា ។

លោក​បន្ត​ថា កិច្ច​សហ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​វៀតណាម បាន​វិនិយោគ​លើ​ដំណាំ​កសិកម្ម ឧស្សាហកម្ម ចំនួន ១៧ ក្រុមហ៊ុន លើ​ផ្ទៃដី​សរុប​ជាង ៦ម៉ឺន​ហិកតា​ (៦៥២១៣) ដោយ​បាន​ធ្វើការ​ដាំដុះ​សម្រេច​បាន​ជាង ៣ម៉ឺន​ហិកតា​ (៣៦៤៧៤) ដែល​ក្នុង​នោះ​ខេត្ត​ក្រចេះ ក៏​មាន​ក្រុមហ៊ុន​សហគ្រាស និង​អាជីវករ​ធនធាន​រ៉ែ ទទួល​អាជ្ញាបណ្ណ​ពី​ក្រសួងរ៉ែ និង​ថាមពល សរុប​ចំនួន ៣៤​ក្រុមហ៊ុន​ ស្មើ​នឹង ៣៨ អាជ្ញាបណ្ណ។ ក្រុមហ៊ុន​វៀតណាម​ដែល​វិនិយោគ​លើ​វិស័យ​រ៉ែ​មាស​ មាន​ចំនួន ៤ ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែមាស ១​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ថ្ម​អារ ៣​ក្រុមហ៊ុន​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;