អ្នក​រង់​ចាំ​ជាច្រើន​ តម្រង់​ជួរ​មុខ Apple Store នៅសិង្ហបុរី

  • 2018-09-20 08:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មួយ​ថ្ងៃ​មុន​ការ​បើក​លក់​​ជា​ផ្លូវ​ការ អតិថិជន​ប្រមាណ​ជា ២៥០​នាក់ បាន​នាំ​គ្នា​តម្រង់​ជួរ​នៅ​មុខ​ហាង Apple Store របស់​ក្រុមហ៊ុន Apple នា​ប្រទេស​សិង្ហបុរី ដើម្បី​រង់ចាំ​ ទិញទូរសព្ទស៊េរីថ្មី iPhone XS និង iPhone XS Max ។ Apple Store នឹងបើកឲ្យអតិថិជន ទិញ iPhone ទាំងពីរម៉ូដែល នៅម៉ោង៩ព្រឹក សុក្រ​ ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ នៅសិង្ហបុរី។

អតិថិជន​ម្នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទិញ iPhone ស៊េរី​ថ្មី​ទាំង​នេះ បាន​តែ​ចំនួន ២​គ្រឿង​ប៉ុណ្ណោះ។ យុវជន​ Le Thang អាយុ ២០​ឆ្នាំ ជា​ជនជាតិ​វៀតណាម ដែលនឹងមានឱកាសកាន់ iPhone ស៊េរីថ្មីមុនគេ ដោយយុវជនរូបនេះបានធ្វើដំណើរពីវៀតណាម ទៅកាន់សិង្ហបុរី មុនការចេញលក់មុន១ថ្ងៃ។ យុវជនដដែល​បង្ហើបថា ខ្លួននឹងទិញ iPhone XS Max ចំនួន ២គ្រឿង​ សម្រាប់​ខ្លួនឯក១គ្រឿង និង​មិត្តភក្តិរបស់ខ្លួន​១គ្រៀង៕

ទស្សនាទិដ្ឋភាពផ្សេងៗនៃការរង់ចាំ​ទិញ​ iPhone ស៊េរីថ្មី នៅ Apple Store សិង្ហបុរី នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ

រូបថត៖ Channel News Asia

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;