ថៃ​ដាក់​បង្ហាញ​រថយន្ត​ប្រយុទ្ធ​ស៊េរី​ថ្មី HMV-420

  • 2018-09-21 04:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ថៃ Panus Assembly បាន​លាង​ត្រដាង​នូវ​វត្តមាន​រថយន្ត​យោធា​ស៊េរី​ថ្មី​របស់​ខ្លួន​ម៉ាក HMV-420។ រថយន្ត​ប្រយុទ្ធ​នេះ នឹង​ត្រូវ​ផ្គត់ផ្គង់​ទៅ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ភូមិន្ទ​ថៃ​ប្រើប្រាស់។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​វិបសាយ​សារព័ត៌មាន​យោធា​អាមេរិក Jane's 360 កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨។

HMV-420 ត្រូវ​បាន​ក្រុមហ៊ុន Panus បង្កើត​ឡើង​ដោយ​ប្រើ​គំរូ​ពី​រថយន្ត​ប្រយុទ្ធ​ជំនាន់​មុន​ម៉ាក HMV-150 ដែល​ផលិត​កាល​ពី​ឆ្នាំ​២០១៧។ បន្ថែម​ពី​នេះ វា​ក៏​បាន​យក​គំរូ​លាយ​បញ្ចូល​គ្នា​ពី​រថពាស​ដែក​អាមេរិក Cadillac Gage V-150 Commando ផង​ដែរ។

ក្រុមហ៊ុន Pantus បាន​អះអាង​ថា រថយន្ត​នេះ​នឹង​ផ្ដល់​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​​ការ​ការពារ​យ៉ាង​រឹងមាំ និង​ផ្ទៃ​ខាង​ក្នុង​កាន់​តែ​ធំ​ទូលាយ​ជាង​មុន។ Pantus បន្ត​ថា ឈ្មោះ HMV-420 ត្រូវ​​បាន​ដាក់​តាម​កម្លាំង​ម៉ាស៊ីន​របស់​រថយន្ត​ដែល​ប្រើ​ម៉ាស៊ីន Cummins កម្លាំង​៤២០​សេះ៕

លក្ខណៈ​ពិសេស​របស់​រថយន្ត​ប្រយុទ្ធ HMV-420 (រូបភាព៖ SNAFU Solomon)

ប្រភព៖ Janes ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;