គម្រោង​រោងចក្រ​ផលិត​កេសកាតុង និង​ស្បែកជើង ត្រូវ​បាន CDC អនុញ្ញាត​ហើយ

  • 2018-09-21 08:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី​២០កញ្ញា​ម្សិលមិញ​នេះ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន២ លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កេសកាតុង និង​រោងចក្រ​ផលិត​ស្បែកជើង។

គម្រោង​បង្កើត​រោងចក្រ​ផលិត​កេសកាតុង គឺ​ជា​របស់​ក្រុមហ៊ុន Gin An Paper Co.,Ltd ជាមួយទុន​វិនិយោគ​ប្រមាណ ២,១៤លាន​ដុល្លារ និង​អាច​បង្កើត​ការងារបាន​ចំនួន ២០៧​កន្លែង។ រោងចក្រ​នេះ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវហាណូយ ភូមិ​បន្លាស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

ចំណែក​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង គឺជា​របស់​ក្រុមហ៊ុន Easy Life Shoe Co.,Ltd ជាមួយទុន​វិនិយោគ​ប្រមាណ ៥,៣៦លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៦០៩​កន្លែង។ គម្រោង​នេះ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំងជ្រៃ សង្កាត់​កាកាបទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;