រុស្ស៊ី សម្លឹងឃើញឱកាសថ្មី ក្នុងសង្គ្រាមពាណិជ្ជកម្ម
- 2018-09-22 06:02:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ី សម្លឹងឃើញឱកាសថ្មី ក្នុងសង្គ្រាមពាណិជ្ជកម្ម
ចន្លោះមិនឃើញ
សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន អាចផ្ដល់អត្ថប្រយោជន៍សម្រាប់ប្រទេសរុស្ស៊ី ហើយទំនិញរបស់រុស្ស៊ី នឹងជំនួសទំនិញរបស់អាមេរិក នៅក្នុងប្រទេសចិន និងឥណ្ឌា។ នេះបើយោងតាមការលើកឡើងរបស់លោក Maksim Oreshkin រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី។
លោក Oreshkin បានប្រាប់ដូច្នេះ ទៅកាន់សារព័ត៌មាន RT កាលពីពេលថ្មីៗកន្លងទៅ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមថា ប្រសិនបើចិនចាត់វិធានការប្រឆាំងនឹងកសិករ ឬឧស្សាហកម្មអាមេរិក លោកនឹងយកពន្ធលើទំនិញចិន ២៦៧ពាន់លានដុល្លារបន្ថែមទៀត។
ចំណែក ឥណ្ឌា ជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀត ដែលលោក ត្រាំ បានរិះគន់លើបញ្ហាអតិរេកពាណិជ្ជកម្មខ្ពស់ជាមួយអាមេរិក។ យោងតាមស្ថិតិពីក្រុងវ៉ាស៊ីនតោន ឱនភាពពាណិជ្ជកម្មអាមេរិក ជាមួយឥណ្ជា មានទំហំ ៣០ពាន់លានដុល្លារ។
អាមេរិក បានដំឡើងពន្ធលើអាលុយមីញ៉ូម និងដែកថែបដែលនាំចូលពីឥណ្ឌា ដែលបណ្ដាលឲ្យសេដ្ឋកិច្ចឥណ្ឌា ខាតបង់ជាង ២៥០លានដុល្លារក្នុងមួយឆ្នាំៗ។ ឥណ្ឌា បានប្រកាសថា ខ្លួននឹងសងសឹកអាមេរិក៕